ឯកឧត្ដម វ៉ា ថន ធ្វើអង្គកឋិនទានប្រមូលបច្ច័យបានជាង ១០០លានរៀល ដង្ហែចូលវត្តសម្តេចព្រះនាគសែន ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ

AKP ក្រចេះ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្ដម  វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហឹង ណារី ព្រម ទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តក្រចេះទាំងមូល បានមូលមតិគ្នាផ្តួចផ្តើមធ្វើអង្គកឋិន ទានសាមគ្គីដង្ហែចូលវត្តសម្តេចព្រះនាគសែន ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដោយប្រមូលបច្ច័យបានចំនួន ១០៤លានរៀល នាថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៨។  

 

បុណ្យកឋិនទានជាបុណ្យប្រពៃណីជាតិខ្មែរ ដែលបានកំណត់នូវពេលវេលា ជាក់លាក់ គឺក្នុង១ឆ្នាំម្តងទៀត ដែលមានរយៈពេលចំនួន ២៩ថ្ងៃ សម្រាប់ឱ្យពុទ្ធបរិស័ទគោរព ប្រណិប័តន៍ ដោយចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ហើយសម្រាប់១វត្ត អាចទទួលបានអង្គកឋិនដង្ហែចូលបានតែ១ដងគត់។  

ក្នុងពិធីជួបជុំនៃអង្គកឋិនទាននោះ ឯក ឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ បានមានប្រសាសន៍ថា ការមូលមតិគ្នាផ្តួចផ្តើមធ្វើអង្គកឋិនទាននេះ ឡើងគឺដើម្បី ប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលក្នុងវត្តឱ្យមានការរីកចម្រើនបន្ថែមទៀត ដែល ទាំងនេះគឺកើតឡើងពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំ ប្រកបដោយកិតិ្តបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធារអាចមាន លទ្ធភាព និងឱកាសបានធ្វើបុណ្យទានតាមទំនៀមទម្លាប់ប្រពៃណី  ជាពិសេសបាន ចូលរួមកសាង និងថែរក្សាការពារបាននូវវប្បធម៌ប្រពៃ ណីនិងអរ្យយធម៌ដែលមាន តាំងពីបុរាណកាលមក។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានសំណូ មពរដល់បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ជាពិសេសយុវជន ត្រូវចូលរួមគោរពនិងថែរក្សាការពារនូវវប្បធម៌ ប្រពៃណីខ្មែរយើងឱ្យ បានខ្ជាប់ខ្ជួនបំផុត៕

ដោយ ជួន សុជាតិ