អាម៉េរិកនិងកូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធយោធារួមគ្នា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៥.១១.១៨)

កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាខ្នាតតូចនៅថ្ងៃច័ន្ទនេះ។
សមយុទ្ធយោធារួមគ្នានេះត្រូវបានពន្យារពេលក្នុងអំឡុងកិច្ចចរចាជាមួយកូរ៉េខាងជើងប៉ុន្តែត្រូវបន្តធ្វើឡើងវិញ​ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានគំរាមកំហែងបើកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញប្រសិនគ្មានការ​បន្ធូរបន្ថយពីទណ្ឌកម្មអន្ដរជាតិ ។

សមយុទ្ធហ្វឹកហ្វឺនរួមគ្នានេះត្រូវបានផ្អាកនៅក្នុងខែមិថុនាបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ
បានជួបមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅក្នុងប្រទេសសឹង្ហបូរីហើយបានសន្យាថានឹងបញ្ចប់ការធ្វើសម​យុទ្ធយោធារវាងអាម៉េរិកនិងកូរ៉េខាងត្បូងដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថាសមយុទ្ធនឹងចាប់ផ្តើមធ្វើនៅជិតទីក្រុងផូហាំងភាគខាងត្បូងដោយគ្មានការចូលរួមពីប្រព័ន្ធផ្សពផ្សាយណាមួយឡើយ។