កូរ៉េខាងត្បូងនិងកូរ៉េខាងជើងធ្វើកិច្ចចរចាថ្នាក់ការងារស្តីពីសុខភាពនិងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៥.១១.១៨)

កូរ៉េ៖ យោងតាមក្រសួងបង្រួបបង្រួមជាតិសេអ៊ូលបានឲ្យដឹងថាកូរ៉េខាងត្បូងនិងកូរ៉េខាងជើងបាន
ព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទដើម្បីរៀបចំកិច្ចចរចាថ្នាក់ការងារស្តីពីសុខភាពនិងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តនៅក្នុងស​ប្តា​ហ៍​នេះ។

កិច្ចចរចានេះនឹងធ្វើឡើងនៅថ្ងៃពុធខាងមុខនេះនៅការិយាល័យសម្របសម្រួលរួមគ្នារវាងភាគីទាំងពីរនៅតំបន់​ព្រំដែនកេសុង( Kaesong )របស់កូរ៉េខាងជើង។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានាពេលខាងមុខភាគីទាំងពីរនឹងផ្លាស់ប្តូរគំនិតទូលំទូលាយលើបញ្ហាដែលទាក់ទងគ្នាទៅវិញទៅមកទាក់ទងនឹងបញ្ហារសុខាភិបាលនិងកិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តព្រមទាំងការបង្កើតប្រព័ន្ធរួមមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ។