ភ្ញៀវទេសចរចិនបានជំរុញឱ្យវិស័យទេសចរណ៍អូស្រ្តាលីរីកចម្រើនខ្លាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៥.១១.១៨)

អូស្រ្តាលី៖ ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថាចំនួននៃភ្ញៀវទេសចរចិនទៅកាន់ប្រទេសអូស្ត្រាលីបាន​កើនឡើង ១៣ភាគរយក្នុងមួយឆ្នាំ។

ការវាយតម្លៃអ្នកទេសចរអន្ដរជាតិ(IVS)ចុងក្រោយបំផុតដែលចេញផ្សាយដោយក្រសួងទេសចរណ៍​អូស្រ្តាលីកាលពីល្ងាចថ្ងៃសុក្របានបង្ហាញថាប្រជាជនចិនចំនួន ១,៣ លាននាក់បានមកធ្វើដំណើរ​កំសាន្តនៅប្រទេសអូស្ត្រាលីក្នុងរយៈពេល ១២ ខែដែលគិតមកដល់ខែមិថុនាឆ្នាំ ២០១៨ នេះ។

អ្នកទេសចរចិនទាំងអស់បានចំណាយថវិការចំនួនជាង ១១,៣ ពាន់លានដុល្លារអូស្ត្រាលី ស្មើរនឹង ៨,១
ពាន់លានដុល្លារអាមរិកនៅក្នុងប្រទេសអូស្ត្រាលី ដែលចំនួននេះបានកើនឡើង ១៥ ភាគរយបើធៀបនឹងឆ្នាំមុន។
យោងទៅតាមការវាយតម្លៃអ្នកទេសចរអន្ដរជាតិបានឲ្យដឹងថាភ្ញៀវទេសចរចិនមានចំនួន ៨១
ភាគរយនៃកំណើនក្នុងការចំណាយលើផ្នែកទេសចរណ៍សម្រាប់ឆ្នាំ២០១៨នេះ។