ខេត្តឧត្តរមានជ័យ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា

AKP ឧត្តរមានជ័យ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅបរិវេណវិមានរម្លឹកគុណខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃចន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានរៀចំពិធីអបអរសាទរប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា ១៩៥៣៩វិច្ឆិកា ២០១៨) ក្រោមអធិបតីភាព ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើ ចូលរួមពីគ្រប់បណ្តាមន្ទីរ-អង្គភាព លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកំលាំងប្រដាប់អាវុធ ទាំងបី និងប្រជាពលរដ្ឋសរុបទាំងអស់ ៣៦០៩នាក់។

ឯកឧត្តម ស ថាវី ​បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃនេះ​ជា​ទិវា​ប្រវត្ដិសាស្ដ្រ​ប្រកប​ដោយ​មហា​នក្ខត្តឫក្ក្រៃ​លែង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស​មាន​ សេចក្ដី​រីករាយ​ឥត​ឧបមា​ចូលរួម​ប្រារឰ​ ពិធី​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​៦​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​ ហើយ​ថ្ងៃ​េះ​ជា​ថ្ងៃកំណើត​កង​យោធពល​ខេ​មរ​ភូមិន្ទ​ផង​ដែរ​។​ ថ្ងៃនេះ​នៅ​ខេត្ដឧត្តរមានជ័យ​ របស់​យើង​ក៏​បាន​រៀបចំ​ប្រារឰ​ពិធីបុណ្យ​ ដ៏​មហោឡា​រិ ​ដើម្បី​សម្តែងនូវ​មនោសញ្ចេតនា​អបអរសាទរ​រម្លឹក​ដល់​ទិវា​ប្រវត្ដិសាស្ដ្រ​ដែល​កម្លាំងមហា​សាមគ្គី​ជាតិ​ទាំងមូល​ដណ្ដើម​ជ័យ​ជម្នះទាំងស្រុង​មក​វិញ​ពីរបប​នឹម​អ​ណា​និគម​និ​យបារាំង​នា​ឆ្នាំ​១៩៥៣​ នូវ​ឯករាជ្យ​ជាតិ​ដ៏ពិតប្រាកដ​ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏ថ្លៃថ្លា​នៃ​ព្រះ​កុរ​ណា​ព្រះបាទ​សម្ដេចព្រះនរោត្ដម​សីហ​នុ​ ព្រះ​មហា​វរក្ស​ត្រ​ ព្រះវររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​។​

ឯកឧត្តម​បន្ដ​ថា​ ថ្ងៃ​នេះ​យើង​ទាំងអស់​គ្នា​ប្រារឰ​ពីធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ដើម្បីរម្លឹ ​ក​ទិវា​ប្រវត្ដិសាស្ដ្រ​ដ៏​ត្រចះត្រចង់​នៃ​ឯករាជ្យជាតិខ្មែរ​ស្រប​ពេល​ដែល​ប្រទេសជាតិ​យើង​រក្សា​បាន​នូវ​ស្ថិរ​ភាព​ន​យោបាយ​ និង​កំណើនសេដ្ឋកិច្ច​ មាន​សន្ដិភាពពេញលេញ​និង​មានការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ​ ក្រោម​ការ​ដឹកនាំ​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​និង​ក្រោម​ម្លប់​ក៏​ត្រជាក់​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្ដម​សីហ​មុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយ ទិត ស្រ៊