អ្នកជំនាញប្រមាណ ៤៥០នាក់ចូលរួមក្នុងសន្និសីទថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –បណ្ដារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធាណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រះរាជាណា ចក្រថៃ និង សាធារណរដ្ឋសង្គមនិយមវៀតណាម។ល។ ព្រមទាំងអ្នកជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ អន្តរជាតិ និងតំណាងវិស័យជនចំនួនប្រមាណ ៤៥០នាក់ បានមកជួបជុំគ្នានៅសណ្ឋាគារសូហ្វីតែលភ្នំពញភូគីត្រា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨នេះដើម្បីចូលរួមក្នុងសន្និសីទថ្នាក់តំបន់ ស្តីពីការប្រ​យុទ្ធ​ប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​​ស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុ​​ជា

     សន្និសីទនេះ ប្រារព្ធធ្វើរយៈពេល០ថ្ងៃ ពីថ្ងៃទី០៥ ដល់៦ ខែវិច្ឆិកាឆ្នាំ២០១៨ ដែ​ល​​រៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ៅកាត់ថា(....) សហការជាមួយក្រសួការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល និងវិទ្យាស្ថាស្រាវជ្រាវអន្តរជាតិ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនៃសាធារណរដ្ឋបារាំង។

សន្និសីទនេះនឹងផ្តោតលើកិច្ចពិភាក្សា​ ​អំពីការទប់ស្កាត់ និងលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាពដោយបង្កើតឱ្យមានយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវក្នុងការបង្កើតទំនាក់ទំនងជា មួយបណ្តាប្រទេសក្នុងតំបន់ និងពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ ដើម្បីបន្ថែមទោសឱ្យ បានធ្ងន់ធ្ងរចំពោះអ្នកផលិត អ្នកនាំចូល និង​អ្នក​ចរាចរ​ឱសថក្លែងក្លាយ ដើម្បីស្របតាមសន្ធិ សញ្ញាPALEMO ដែលព្រះរាជាណាចក្រកម្ពុជា និបណ្ដាប្រទេសជិតខាងបានធ្វើសច្ចាប័ន ទទួលស្គាល់រួចហើយ និងបង្កើនវគ្គហ្វឹកហ្វឺនរួមគ្នាល់មន្ត្រីអនុវត្តច្បាប់ដើម្បីផ្លាស់ប្ដូរបទ ពិសោធន៍គ្នាទៅវិញទៅមក ឱ្យក្លាយទៅជាមន្រ្តីជំនាអា​​បំពេញការងារយ៉ាងមានប្រសិទ្ធ ភាពបំផុត។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែក្លាយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាម តួនាទី និងភារកិច្ចដែលប្រគល់ជូន ដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមដោយអំពើផលប្រយោជន៍ជាតិសុខមាលភាពប្រជាពលរដ្ឋ និងសុវត្ថិ ភាពអ្នកប្រើប្រាស់ជាធំ ដើម្បីសម្រេចនូវវត្ថុបំណងនេះ គណៈកម្មាធិការបានអំពាវនាវដល់ សាធារណជនមេត្តាចូលរួម និងសហការផ្ដល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិ​​ចែកចាយ ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម​៕

ដោយ ជឹម ណារី