ឯកឧត្តម ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់សាលាសង្ឃភត្ត និងសមិទ្ធផលនានាក្នុងវត្តជ័យរុក្ខារាម ហៅ វត្តថ្លាត នៅស្រុកអន្លង់វែង

AKP ឧត្តរមានជ័យ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទជើងគោកនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលាសង្ឃភត្ត និងសមិទ្ធផលនានាក្នុងវត្តជ័យរុក្ខារាម ហៅវត្តថ្លាត ស្ថិតក្នុងភូមិទូលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ 

ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី ប្រតិភូអមដំណើរនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយឫទ្ធិ កាកបាទក្រហម និងប្រជាពលរដ្ឋសរុបប្រមាណជាង .៨០០នាក់។

កឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាន៍ថា សាលាសង្ឃភត្ត និងសមិទ្ធផលនានាជាផ្នែកពុទ្ធចក្រ ដែលបានដាក់សម្ពោធនាពេលនេះបានកើតឡើងក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្តារនិងកសាងប្រទេសយ៉ាងលំបាកវេទនា បានលះបង់អាយុជីវិតយុទ្ធជនពលីស្នេហាជាតិជាច្រើនរូប ដើម្បីបុព្វហេតុប្រទេសជាតិ និងមានការអភិវឌ្ឍបានរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពសម្បូរសប្បាយរហូតដល់បច្ចុប្បន្ននេះ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានយូរអង្វែង កុំចាញ់ការឃោសនាផ្សេងៗរបស់ជនអគតិមួយចំនួនតូចដែលមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយើង ៕

ដោយ ទិត ស្រ៊