អង្គកាសហប្រជាជាតិនិយាយថាមនុស្សចំនួន៤៨៦លាននាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែអត់ឃ្លាន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេភី (០២.១១.១៨)

អាស៊ីប៉ាស៊ីហ្វិក៖ តាមរបាយការណ៍មួយ ដែលអង្គការសហប្រជាជាតិបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាបើទោះជាមានកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សក៏ដោយ ក៏តំបន់អាស៊ីប៉ាស៊ីហ្វិក
នៅមានមនុស្សចំនួនជិតកន្លះកោដ្ឋនាក់ ជួបការអត់ឃ្លាន ។

របាយការណ៍នោះបាននិយាយទៀតថា នៅតាមទីក្រុងជឿនលឿនមួយចំនួន ដូចជាក្រុងបាងកក
ក្រុងគួឡាឡំពួរ គ្រូសារក្រីក្រ គ្មានលទ្ធភាពទិញម្ហូបអាហារគ្រប់គ្រាន់ឲ្យកូនរបស់ខ្លួន
ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសមត្ថភាពផលិតរបស់កម្លំាងពលកម្ម ។

ទន្ទឹមនឹងនោះ ចំនួនមនុស្សដែលខ្វះអាហាររូបត្ថម្ភ នៅក្នុងតំបន់ ក៏ចាប់ផ្តើមកើនឡើងដែរ ។
របាយការណ៍នោះ ដែលចងក្រងដោយអង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ
បានលើកឡើងពីកត្តាពីរ ដែលនំាទៅដល់អសន្តិសុខស្បៀង ដែលទីមួយគឺគ្រោះធម្មជាតិបង្កដោយអាកាសធាតុ និងទីពីរ គឺ ការខ្វះលទ្ធភាពទទួលបាននូវទឹកស្អាត និងអនាម័យ។​