ប្រជាពលរដ្ឋកម្ពុជាត្រៀមអបអរសាទរខួប៦៥ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា

វិទ្យុជាតិកម្ពុជា៖ដោយកញ្ញាទុយសូលីដា

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈនៅទូទំាងប្រទេសត្រៀមអបអរសាទរខួបទី៦៥ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានាពេលខាងមុខនេះ ដើម្បីរំលឹកដល់ស្នាព្រះហស្ថដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដមសីហនុ ព្រះមហាវីរៈក្សត្រព្រះបរមរតនកោដ្ឋដែលទ្រង់បានខិតខំប្រឹងប្រែង ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ហើយនាំឯករាជ្យភាព សន្តិភាព សម្រាប់មាតុភូមិកម្ពុជាជាទីស្នេហានៃយើង។

ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទំាងប្រទេសម្នាក់ៗបានបង្ហាញអារម្មណ៍សប្បាយរីករាយនិងចងចាំជានិច្ច នៃថ្ងៃ៩វិច្ឆិការគឺជា ទិវាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ នៃការបើកទំព័រប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តសីហនុ ព្រះ មហាវីរៈក្សត្រព្រះវរៈរាជបីតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពងខ្ពស់បំផុត ដែលព្រះអង្គបានដណ្តើមឯករាជ្យពីបារាំងមកវិញ។

លោក សាយប៉ូលីដា ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាយើងថា ក្រុមគ្រួសាររបស់លោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខាងមុខនេះ ដើម្បីចូលរួមធ្វើឲ្យ ពិធីបុណ្យនេះកាន់តែសប្បាយរីករាយ។ លោកបានបញ្ជាក់ថា ថ្ងៃ៩ ខែវិច្ឆិកា គឺជា ពិធីបុណ្យមួយដែលប្រជាជន កម្ពុជាតែងតែចូលរួមអបអរសាទរ ព្រោះថ្ងៃ៩វិច្ឆិកា ជាថ្ងៃដែលធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពុំមានការជិះជាន់ពីនឹមអាណានិគមន៍បរទេសទៀតឡើយ។

សម្លេង«ខ្ញុំនិងគ្រួសារខ្ញុំទាំងមូលនិងត្រៀមចូលរួមអបអរសាទរ ពីព្រោះនេះជាស្នាដៃរបស់ ព្រះបាទនរោត្ដមសីហនុព្រះបរមរតនកោដ្ឋ ក្រោមការខិតខំប្រឹងប្រែងទាមទារពីក្រៅប្រទេសរហូតទទួលបានឯករាជ្យមកជូនជាតិមានតុភូមិ ។

បុណ្យឯករាជ្យជាតិនេះបានធ្វើអោយប្រជាពលរដ្ឋខ្មែររួចផុតពីអាណានិគមន៍បារាំងដែលជាអាណានិគមន៍រឹតបន្តឹងសេរីភាពនិងគៀងគរពន្ធលើសកំរិតដោយសារការរួចផុតពីអាណានិគមន៍ ធ្វើអោយប្រជាជនកម្ពុជាមានសិទ្ធិប្រកបនៅអាជីកម្មរៀងៗខ្លួនតាមតំរូវការ និងមានសេរីភាព»។

ជាមួយគ្នានេះដែរ លោកស្រី សុខ រី បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែចង់ចាំដល់ស្នាព្រះហស្ថរបស់ព្រះករុណាព្រះបរមរតនកោដ្ឋដែលបានដណ្ដើមឯករាជ្យពីអណានិគមន៍បារាំងមកវិញ ហើយរំលឹកដល់កូនខ្មែរគ្រប់រូប និងនៅជំនាន់ក្រោយៗ ត្រូវសាមគ្គីគ្នារក្សាប្រទេសកម្ពុជាអោយកា

ន់តែសម្បូរសប្បាយ និងមានសុខសន្តិភាព។
សម្លេង«បច្ចុប្បន្នយើងមានភាពសម្បូរសប្យាយជាងពីមុនឆ្ងាយ ប្រជាជនយើងចាប់ដៃគ្នាអបអរសាទរ សាមគ្គីគ្នា កុំអោយសង្គមយើងធ្លាក់ចុះដូចមុនទៀត ចង់អោយមានភាពសប្បាយរហូតដោយមិនមានការព្រួយបារម្ភអ្វីឡើយ» ។

សូមបញ្ជាក់ថា ដើម្បីអោយពិធីបុណ្យឯករាជ្យជាតិកាន់តែមានភាពអធឹកអធមប្រមុខរដ្ឋាភិបាលគ្រោងរៀបចំពិធីនេះដ៏ធំនៅក្នុងថ្ងៃទី៩ ខែវិច្ឆិកានៅក្នុងបរិវេណវិមានឯករាជ្យ ដែលជាតំណាងនៃឯករាជ្យភាព បូរណភាព សនិ្តភាពរបស់កម្ពុជា ក្រោមព្រះរាជាធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសហ

មុនី ព្រះមកហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីដ៏មហោឡារឹកនេះក៏មានការអញ្ចើញចូលរួមពីបណ្តាថ្នាក់ដឹកនាំកំពូលៗនិងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ បណ្តាអង្គទូតនានាប្រចាំកម្ពុជា កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សនុសិស្សរាប់ម៉ឺននាក់ដែលធ្វើឲ្យពិធីនេះមានភាពសប្បាយកុះករ។

ជាមួយគ្នានេះដែរ នៅថ្ងៃដដែលនេះ បន្ទាប់ពីព្រះរាជពិធីថ្វាយកម្រងផ្កា និងអុចទៀនជ័យ រួមជាមួយនឹងការប្រលែងសត្វព្រាបស និងការបង្ហោះប៉េងប៉ោងព្រោងព្រាត ដើម្បីជានិមិត្តរូប នៃការចាប់ផ្តើមការប្រារព្វពិធីអបអរសាទរខួបលើក ទី៦៥ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣ ៩វិច្ឆិកា ២០១៨នោះ រាជរដ្ឋាភិបាលនឹងរៀបចំអោយមានកម្មវិធីមីទិញមហាជននៅមុខព្រះបរមរាជវំាង ហើយព្រះរុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងសព្វព្រះរាជហឬទ័យស្តេចយាងថ្លែងព្រះរាជសុន្ទកថា ទៅកាន់ប្រជារាស្រ្តជាកូនចៅ ចៅទូតរបស់ព្រះអង្គផងដែរ។

គួរំលឹកថា ថ្ងៃ៩វិច្ឆិកា១៩៥៣គឺជាទិវាប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានទទួលឯករាជ្យជោគជ័យ ពេញបរិបូរណ៍ ពីអណានិគមន៍ និយមបារំាង ក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃរបស់សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលមានការស្នាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជាព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារី ក្លាហាន។ចាប់ពីថ្ងៃនោះមកព្រះរាជាណាចក្រកម្ពុជា មានឋានៈ ជារដ្ឋឯករាជ្យពេញបរិបូរណ៍ មិនស្ថិតក្រោយចំណុះប្រទេស ណាមួយទៀតឡើយ៕