មេបញ្ជាការមូលដ្ឋានសមុទ្រ នាំយកនូវសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សចំនួន ១.១៤៣នាក់

AKP ព្រះសីហនុ​ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋាន សមុទ្រ បានអញ្ជើញចូលរួមក្នុងពិធី​អបអរ​សាទរ​បើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យមិត្ត​ភាព​កម្ពុជា​-ចិន​ ស្ថិតនៅភូមិចំណោតរាម ឃុំបិត ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ពិធីនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃសុក្រ​ ៩រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

 

ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា បានមានប្រសាសន៍ថា នេះជាការបើកបវេសន កាលឆ្នាំសិក្សាថ្មី ក្មួយៗជាសិស្សានុ សិស្សត្រូវតែខិតខំសិក្សារៀនសូត្រ ដើម្បីក្រេបយក ចំណេះវិជ្ជា គោរពវិន័យសាលា រក្សាសាមគ្គីភាព ត្រូវចេះជួយគ្នា  ឯកឧត្តមបានបន្ដថា ការបណ្តុះបណ្តាលនាំមកនូវចំណេះដឹង ចំណេះធ្វើ បង្កើនជីវភាពគ្រួសារ  ព្រមទាំងបានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ គោរពច្បាប់ ចរាចរណ៍ ធ្វើជាគំរូល្អដល់សិស្សជំនាន់ក្រោយបន្ថែមទៀត ។ 

ជាមួយគ្នានេះ ឯកឧត្តមមេបញ្ជាការមូលដ្ឋានសមុទ្រ និង​សប្បុរសជនបាន​នាំយក នូវសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន១.១៤៣នាក់  ក្នុងនោះ សិស្សបឋមសិក្សាចំនួន ៨៨៣នាក់ ម្នាក់ៗទទួល​បានសៀវភៅ​ ០២ក្បាល ប៉ិច​ ០២ដើម ខ្មៅ​ដៃ០១ ជ័រលប់០១  និងថវិកា.០០០រៀល។ ដោយឡែកសិស្សអនុវិទ្យាល័យចំនួន២៦០នាក់ ម្នាក់ៗ​ទទួល បាន ថវិកា.០០០រៀលចំពោះលោកគ្រូ អ្នកគ្រូចំនួន៤៤នាក់ ក្នុង​ម្នាក់ៗទទួល​បានថវិកា ៤០.០០០រៀល ហើយចំពោះសិស្សពូកែ១៥នាក់ ម្នាក់ៗទទួលបានកង់០១គ្រឿង និង​ថវិកា​ ២០.០០០រៀល ឧបត្ថម្ភ​សម្ភារកីឡាមានបាល់ទាត់០៤ បាល់ទះ០៤ សំណាញ់បាល់ទះ០២    ផងដែរ

ដោយ ដោយ ងូ សុមុនី