សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ប្រកាសបើកឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរខួប១០ឆ្នាំនៃការបើកដំណើរការ

AKP សៀមរាប ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ —

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ប្រកាសឲ្យដឹងនាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា នឹងបើកឱ្យ​សាធារណជន​ចូលទស្សនាដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨​ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរខួប១០ឆ្នាំ នៃការបើកឲ្យដំណើរការរបស់សារមន្ទីរនេះ។

រូបថត៖ ឃុត សៅ