អ្នកសម្របសម្រួល អ.ស.ប ប្រចាំកម្ពុជា កត់សម្គាល់ពីការបរិច្ចាគកម្លាំងយោធិនជានារីកម្ពុជា ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៨ –ក្នុងខណៈដែលកម្ពុជាបានបញ្ជូនកងកម្លាំងវិស្វកម្មសំណង់លេខ ៥៩៤ ដែលមានចំនួ ២០៤នាក់ ក្នុងនោះមាននារីចំនួន១០នាក់ ទៅបំពេញបេសកកម្មចំនួន៣៦៥ថ្ងៃ នៅសាធារដ្ឋអាហ្វ្រិកកណ្ដាល ដើម្បីប្ដូរវេនកងកម្លាំងវិស្វកម្មសំណង់លេខ៩៥៤នោះ លោកជំទាវ Paulin Tamesis អ្នកសម្របសម្រួល អ..ប ប្រចាំកម្ពុជា បានធ្វើការកត់សម្គាល់ពីការបញ្ជូនកម្លាំងជានារីរបស់កម្ពុជា កាន់តែមានចំនួនច្រើនជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពទៅកាន់បណ្ដាប្រទេសនានា របស់អង្គការសហប្រជាជាតិ។

ក្នុងពីធីជូនដំណើរកងកម្លាំងវិស្វកម្មសំណង់លេខ ៥៩៤ ចេញបំពេញបេសកកម្មពហុ​ខ្នា​ត​រួមគ្នា នៃសហប្រជាជាតិ ដើម្បីស្ថិរភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលមានការ​ចូល​រួមរបស់ឯកឧត្ដម ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំង​ចូល​រួម​បេស​កកម្មរក្សាសន្តិភាព នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅព្រលានយន្តហោះ​ទ័ពអា​កា​ស​ពោធិ៍ចិនតុង លោកជំទាវ Paulin Tamesisមានប្រសាសន៍ថា ការទាមទារឱ្យមានកងរក្សាសន្តិភាពជានារី រឹតតែមានការកើនឡើងជាមុនទៅទៀត។ នារីដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់​​ស្កាត់ជម្លោះ ព្រមទាំងរក្សាសន្តិភាព។ ក្នុងករណីជាច្រើន នារីអាចអនុវត្តន៍កាងាររក្សាសន្តិភា​​សំខានៗ រួមមាន ផ្ដល់បទសម្ភាសន៍ដល់ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ ធ្វើការជាមួនារីដែលជាប់ពន្ធនាគារ ផ្ដល់ជំនួយដល់ស្ត្រីដែលជាអតីតអ្នប្រយុទ្ធ អំឡុងពេល ដំណើរការកាត់រំសាយទ័ព និងការធ្វើសមាហរណកម្ម និងជួយបង្ហាត់ដល់និស្សិតដែលជា យោធិននារី និងនគរបាលផងដែរ។ ការសម្រេចបាននូវសមភាពយេនឌ័រ គឺជាអាទិភាពរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នៅពេលលោកចូលកាន់តំណែងជា លើកដំបូង ហើក៏បានបញ្ចូលអាទិភាពនេះនៅពាសពេញប្រព័ន្ធយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ។

លោកជំទាវបានគូសបញ្ជាក់ទៀតថា ជាការពិត ប្រទេសកម្ពុជាបានបញ្ជូនកម្លាំង សរុបចំនួន៥៥៧៩នាក់ ដែលក្នុងនោះមាននារីចំនួន ២៦៧នាក់ ទៅកាន់បេសកកម្មអង្គការ សហប្រជាជាតិ​​ចាប់ពីឆ្នាំ២០០៦។ កម្ពុជា ជាប្រទេសមួយក្នុងស​​មន៍អាស៊ាន ដែលបាន បរិច្ចាគកម្លាំច្រើនជាងគេ ហើយបច្ចុប្បន្ន កម្លាំងកម្ពុជាមានចំនួន១​១នាក់ ដែលក្នុងនោះ មាននារីចំនួន៦នាក់ កំពុងបំពេញបេសកកម្មក្នុងបណ្ដាប្រទេនានា ក្នុងទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។ ជាងនេះទៀតតាមរយៈព័ត៌មានដែលខ្ញុំទទួលបាន ក្នុងចំណាត់ថ្នាក់នៃការ បរិច្ចាគកងកម្លាំង វាយម្លៃោយអង្គការសហប្រជាជាតិកាលពី ខែសីហាឆ្នាំ២០១៨នេះ កម្ពុជាស្ថិតក្នុងលេខរៀងទី២៩ លើ១២២ប្រទេសបរិច្ចាគកងកម្លាំង ដែលបានបានបរិច្ចាគកង កម្លាំងច្រើនជាងគេក្នុងបេសកកម្ម​​រក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលសូមអបអរសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា និងម្លាំងរក្សាសន្តិភាពកម្ពុជា ចំពោះចំណាត់ថ្នាក់នេះ។

ឯកឧត្ដម ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំង​ចូល​រួម​បេស​ក​កម្មរក្សាសន្តិភាពថ្លែងថា  ក្នុងវិស័យរក្សាសន្ដិភាពលើពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបា​ន​​បង្ហាញពីចក្ខុវិស័យក្នុងគោលដៅធានា និរន្ដរភាពនៃការបញ្ជូនកងកម្លាំងរក្សា សន្ដិភាព​ដោ​យ​ប្ដេ​ជ្ញា យ៉ាងមុតមាំបន្ដវិភាគទាន ចូលរួមបំពេញបេសកកម្មរបស់អង្គការ សហប្រជា​ជា​តិ​ដើ​ម្បី​រួម​​ចំណែក ជាមួយសហគមន៍អន្ដរជាតិក្នុងកិច្ចប្រឹងប្រែង រកសន្ដិភាពជូនប្រទេសដទៃនៅ​លើ​ពិភ​ពលោកតាមសំណូមពរ ជាក់ស្ដែងរបស់អង្គកា​រសហប្រជាជាតិ។

ឯកឧត្ដម​មានប្រ​សា​ស​ន៍​ថា “រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ជំរុញ ការបង្កើនកម្លាំងជានារី សម្រាប់​ធា​នា​និរន្ដរភាព នៃការចូលរួមបំពេញបេសកកម្មរក្សា សន្ដិភាពដោយផ្ដោតសំខាន់ទៅលើ​សក​ម្ម​ភាព​ក្នុងវិស័យមួយចំនួន ដែលកម្ពុជាមាន លទ្ធភាពចូលរួម ព្រមទាំង ខិតខំ​កែ​លម្អលើ​ការ​ងារ​គ្រប់​គ្រង ពង្រឹងធនធានមនុស្ស ពិសេសការបង្កើនចំនួនចូលរួមជាស្ដ្រី ដើម្បីឱ្យស្រប​ទៅ​នឹង​ទ​ស្សនៈ​​Gender បញ្ជូលគ្នានៅ ក្នុងប្រតិបត្តិការក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ”។

ជា​ង​នេះ​​ទៀត រាជរដ្ឋាភិបាល នឹងខិតខំបន្ដអភិវឌ្ឍន៍មធ្យោបាយ និងធនធាន​ចាំបាច់​មួយ​ចំនួន​ស​ម្រា​ប់​បំពាក់ជូនកម្លាំង ចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការ សហប្រជាជាតិ ដើម្បីអនុវត្ត​ន៍ភា​រ​កិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការងារដឹកនាំ កំណត់គោលនយោបាយ លើ​ក​កម្ពស់ហ្វឹកហ្វឹន និងពង្រឹងសមត្ថភាពជំនាញគ្រប់វិស័យ ដល់កងកម្លាំង ព្រមទាំងបាន​បង្ហា​ញ​ជំហរ​គាំទ្រនូវចក្ខុវិស័យ នៃកិច្ចប្រតិបត្តិការរក្សាសន្ដិភាព និងទស្សនាទានសម្រាប់របៀបវារៈ នៃ​ការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ ជឹម ណារី