ឯកឧត្តម វ៉ាត់ ចំរើន៖ ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ កម្ពុជាមានលក្ខណៈល្អប្រសើរ ជាងព្រឹត្តិការណ៍មុនៗ

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡំាពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វ៊ីលីពីន ឆ្នំា២០១៩ គឺប្រភេទកីឡាសក្តានុពលរបស់កម្ពុជាត្រូវបានម្ចាស់ផ្ទះយល់ព្រមសំណើកម្ពុជាទាំងអស់ហើយ ដែលលើកលែងតែ ប្រភេទកីឡាម៉ូតូទឹកមួយប៉ុណ្ណោះ ដែលម្ចាស់ផ្ទះកំពុងពិចារណា ដូច្នេះយើងកំពុងជំរុញបន្ថែមទៀតជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ និងត្រូវរង់ចាំការសម្រេចចុង ក្រោយពីក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៣ និង២៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ ត្រូវបានធ្វើឡើងក្រោយកិច្ចប្រជុំរបស់គណៈកម្មា ធិការ ជាតិអូឡាំពិកកម្ពុជាជាមួយសហព័ន្ធកីឡាជាតិនានា កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨

ឯកឧត្តមបានបង្ហាញនូវខ្លឹមសាររួម នៅក្នុងកិច្ចប្រជុំនេះថា អ្វីដែលសំខាន់ គឺឱ្យសហព័ន្ធជាតិ ទាំងអស់ ទទួលបាននូវពត៌មាន ផែនការ ប្រភេទកីឡា និងពេលវេលាប្រកួតច្បាស់លាស់ ដើម្បីត្រៀមលក្ខណៈរៀបចំផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍបច្ចេកទេស ប្រសិនបើទទួលបាន លទ្ធផលល្អនោះគឺជាជោគជ័យមួយនៃយុទ្ធសាស្ត្រស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះ តាមអនុសាសន៍របស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានផ្តល់ឱ្យ​ត៌មាន សំខាន់ៗមួយចំនួន ពាក់ព័ន្ធទៅនឹងលក្ខណៈពិសេសរបស់ប្រភេទកីឡានីមួយៗទៅឱ្យសហ ព័ន្ធជាតិ ដើម្បីត្រៀមលក្ខណៈទំនាក់ទំនងបច្ចេកទេសផ្ទាល់ជាមួយសហព័ន្ធអន្តរជាតិរបស់គេ ិងសហព័ន្ធកីឡាជាតិរបស់ប្រទេសហ្វីលីពីន ដើម្បីសម្របសម្រួលខាងផ្នែកបច្ចេកទេស ជាមួយនឹងលក្ខខណ្ឌមួយចំនួន ដែលមិនទាន់ច្បាស់លាស់។ ឯកឧត្តមបានបន្ថែមទៀតថា “ក្នុងកិច្ចប្រជុំនេះ យើងបានផ្សព្វផ្សាយទៅដល់សហព័ន្ធជាតិនូវភារកិច្ចនានា ដែលត្រូវធ្វើដូច ជាផ្នែកបច្ចេកទេសពង្រឹង ការហ្វឹកហាត់ក្នុង និងក្រៅប្រទេសទាក់ទង់ឱ្យបានល្អប្រសើ ចាប់ពីពេលនេះទៅរហូតដលស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ជាមួយនឹងការដាក់បញ្ជូលកីឡាសក្តានុពលរបស់កម្ពុជាបានបែបនេះ, គឺឯកឧត្តមអគ្គលេខាធិ ការបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនមេដាយមាសលើសពី២ដងទៅ៣ដង ពោលគឺ កាលពីស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីនោះ គឺកម្ពុជាឈ្នះមេដាយមាស ៣ ហើយ នៅឆ្នាំ២០១៩ នៅហ្វីលីពីន គឺកម្ពុជារំពឹងឈ្នះ មេដាយមាសកើនឡើង២ដង គឺមេដាយមាស៦ ឬអាចឈានដល់មេដាយមាស៩៕

ដោយ ហេង ណាលីន