សម្តេចប្រធានរដ្ឋសភាសង្ឃឹមថា តាមរយៈទំនាក់ទំនងកម្ពុជា-ចិន នឹង​ជួយទាក់ទាញ ​វិនិយោគិន និងការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍មកកម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា បានទទួលជួបសវនាការជាមួយ ឯកឧត្តម ចាង ឈុនហ៊្សាន (Zhang Chunxian)  អនុប្រធានសភាតំណាងប្រជាជនចិន ទូទាំងប្រទេស ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេសមកបំពេញទស្សនកិច្ចជាផ្លូវការ និង​ជាមិត្តភាពនៅកម្ពុជា

ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថាសម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ និងបាន សម្តែងនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នាកម្ពុជាចិន ដែលបានធ្វើឱ្យទំនាក់ ទំនងមិត្ត ភាពជាប្រពៃណី នៃប្រទេទំាងពីរមានភាពល្អប្រសើរជាងពេលណាៗទំាងអស់ ហើយឆន្ទៈ របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ គឺបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹង មំាថែមទៀត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ  ជាពិសេស “កិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបាន និងកំពុងទទួលលទ្ធផលជាផ្លែផ្កាលើច្រើនវិស័យ

សម្តេចប្រធានបានវាយតម្លៃខ្ពស់ និងគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ ប្រទេសចិនស្តីពីគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ និងផ្លូវសូត្រសេដ្ឋកិច្ច ដែលជាកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចសកល។ សម្រាប់ប្រទេសកម្ពុជាគោលនយោបាយនេះបានដើរតួ នាទីសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទំាងពីរដោយសង្ឃឹមថា គម្រោងនេះជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍មកក្នុង ប្រទេសកម្ពុជាបន្ថែមទៀត។

តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស នៅកម្ពុជានេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានផ្តាំផ្ញើសួរសុខទុក្ខ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី និងឯកឧត្តម លី ចាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងបានគោរពអញ្ជើញ ឯកឧត្តម ប្រធានសភា តំណាងប្រជាជនចិនទូទំាងប្រទេសមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសម ស្របណាមួយ ហើយភាគីចិនក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សន កិច្ចនៅប្រទេសចិនផងដែរ

ក្នុងជំនួបនោះដែរ ឯកឧត្តម ចាង ឈុនហ៊្សាន ប្រធានគណៈប្រតិភូ បានអះអាងពី ការ គំាទ្ររបស់ប្រទេសចិនចំពោះកម្ពុជា និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិនជា ទំនាក់ទំនងដែកថែប ដែលមានលក្ខណៈរឹងមាំនិងយូរអង្វែង។ ឯកឧត្តម ចាង ឈុនហ៊្សាន បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសចិនបានកសាងតំបន់ពាណិ ជ្ជកម្មសេរីចិន-អាស៊ាន និងបង្កើតគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ ដែលគោលនយោបាយនេះ បានទទួលការគំាទ្រពីប្រទេសកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីខណៈដែលប្រទេសមួយចំនួនបានជំទាស់។

ឯកឧត្តមអនុប្រធានសភាចិនបន្តថា គោលនយោបាយដែលប្រទេសចិនបានបង្កើត ឡើងមិនបានគិតផលប្រយោជន៍ចិនតែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួមជាផលប្រ យោជន៍អាស៊ាន និងពិភពលោក។ ក្នុងនោះកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ជាច្រើន ដែលទទួលបានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រទេសចិននេះ។ 

ក្នុងជំនួបនេះដែរភាគីទាំងពីកម្ពុជា-ចិន បានប្តេជ្ញារួមគ្នា ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ ដែលមានលក្ខណៈល្អ ប្រសើរ ស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត ក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទំាងពីរ នៅក្នុងនោះនឹងជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ដកស្រង់បទបទពិសោធន៍គ្នាទៅ វិញទៅមកនៅគ្រប់កម្រិត

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តម ចាង ឈុនហ៊្សាន នៅកម្ពុជានាពេលនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងដំណើរនេះគណៈប្រតិភូជាន់ខ្ពស់សភាតំណាង ប្រជាជនចិនទូទាំងប្រទេស នឹងចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយថ្នាក់ដឹកនាំ សំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា      សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ដោយ ប៉ាល់ សុង