ជនភៀសខ្លួនស៊ីរីប្រមាណ៤០០នាក់ត្រឡប់មកមាតុប្រទេសវិញ ពីប្រទេសលីបង់

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ — ទីភ្នាក់សារព័ត៌មានជាតិ(NNA)​បានរាយការណ៍ថា ជនភៀសខ្លួនស៊ីរីប្រមាណ៤០០​នាក់ បានវិល ត្រឡប់មកកាន់មាតុប្រទេសរបស់ពួកគេវិញពីទីក្រុង Aarsal ក្នុងប្រទេសលីបង់​។​

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ​របស់ NNA​ ដែលនិយាយថា សន្តិសុខទូទៅនៃប្រទេស​លីបង់បានត្រួតពិនិត្យឯកសារជនភៀសខ្លួន ដែលស្វែងរកសុំសិទ្ធិជ្រកកោន​ដើម្បីត្រឡប់ទៅ​កាន់​លំនៅដ្ឋានរបស់ពួកគេវិញ។

សេចក្តីថ្លែងការណ៍ផ្សេងមួយបាននិយាយដែលបានយោងទៅតាម​NNA បាននិយាយពីជំរំជនភៀសខ្លួនស៊ីរីផ្សេងទៀតដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេពីទីក្រុង​ Burj Hammoudថា ការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនទាំងនោះ បានធ្វើឡើង​តាមការណែនាំ​របស់​កាកបាទក្រហមអន្តរជាតិ​ និងអង្គការមនុស្សធម៌ដទៃទៀត​។​

ជនភៀសខ្លួនស៊ីរី ប្រមាណជាង១លាននាក់បានចុះឈ្មោះនៅឧត្តមស្នងការអ.ស.ប ទទួលបន្ទុកជនភៀសខ្លួន នៅក្នុងប្រទេសលីបង់ ខណៈដែលរដ្ឋាភិបាល បានព្យាករណ៍ពីចំនួន​ពលរដ្ឋស៊ីរីពិតប្រាកដ​នៅក្នុងប្រទេស​ប្រមាណ១.៥លាននាក់។

ដើម្បីធានាដល់ការវិលត្រឡប់នៃជនភៀសខ្លួនស៊ីរីប្រមាណ ៨៩០.០០០នាក់​ទៅកាន់​ស្រុកកំណើតរបស់ពួកគេវិញនោះ​ ប្រទេសរុស្ស៊ីបានពង្រាងនូវយុទ្ធសាស្ត្រមួយ ហើយបាន​ណែនាំពង្រាងនេះ​ដល់ពួកអាជ្ញាធរលីបង់៕

( ប្រភព ស៊ីនហួ៖ បកប្រែដោយលោក មាស សំអុល )