រុស្ស៊ីដាក់ទណ្ឌកម្មលើបុគ្គលអ៊ុយក្រែន៣២២នាក់ និងអង្គភាព៦៨

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌ្មីទ្រី ម៉េដវេដេវ ( Dmitry mefvedev ) បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដាក់ទណ្ឌកម្មលើបុគ្គលអ៊ុយក្រែន៣២២នាក់ និងអង្គភាព៦៨ នៅពេលមាន ជម្លោះដែលអូសបន្លាយមួយ រវាងក្រុងមូស្គូ និងក្រុងគៀវ ។

ទណ្ឌកម្មដែលបានបញ្ជាក់ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin ) កាល ពីខែកន្លងទៅរួមមានការផ្អឹបទុកទ្រព្យសម្បត្តិ ដែលត្រួតត្រាដោយបុគ្គល និងអង្គភាព ដែលមានចុះក្នុងបញ្ជីខ្មៅនៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងហាមឃាត់មិនឱ្យផ្ទេរមូលនិធិរបស់ពួកគេចេញពីប្រទេសរុស្ស៊ី ។

ទំនាក់ទំនងរវាងក្រុងគៀវនិងក្រុងមូស្គូ បាននឹងកំពុងកាន់តែយ៉ាប់យ៉ឺនឡើង ចាប់តាំងពីដើមឆ្នាំ ២០១៤ មក លើតំបន់គ្រីមៀរ និងជម្លោះប្រដាប់អាវុធក្នុងអ៊ុយក្រែនខាងកើត ។ ក្រុងគៀវបានដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់លើប្រទេសរុស្ស៊ី ចាប់តាំងពីពេលនោះមក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )