ដំណោះស្រាយសិទ្ធិមនុស្សកូរ៉េខាងជើង​បានដាក់ជូនដល់ ក្រុមអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ — រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនគាំទ្រនូវដំណោះស្រាយសិទ្ធិមនុស្ស នៅប្រទេសកូរ៉េខាងជើងថ្មីមួយ​ដែលបានដាក់ជូនដល់ក្រុម អ.ស.ប មួយ។

តាមលោក Kim Deuk-hwan អនុអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា គណៈកម្មាធិការទី៣បានគ្រោងនឹងឆ្លង​ដំណោះស្រាយនេះដោយ​ការមូលមតិគ្នា និងបញ្ជូនវា​ទៅកាន់មហាសន្និបាទអ.ស.ប​មួយ សម្រាប់ការបោះឆ្នោតនាខែក្រោយនេះ។

ប្រសិនបើវាត្រូវបានគេសម្រេច វាអាចនឹងត្រូវបានគេកត់សម្គាល់នូវឆ្នាំជាប់ៗទី១៤ សម្រាប់ អ.ស.បក្នុងការថ្កោលទោសពីការរំលោភសិទ្ធិមនុស្សរបស់ប្រទេសកុំមុយនីស្តមួយនេះ​ជាលាយលក្ខណ៍អក្សរ។ លោក គីម បាននិយាយថា ដំណោះស្រាយសម្រាប់ឆ្នាំនេះ បានស្វាគមន៍ផងដែរ ពីកិច្ចព្រមព្រៀងការទូតដែលកំពុងអនុវត្ត​ជាមួយទីក្រុងព្យុងយ៉ាង និង​កិច្ចព្រមព្រៀងអន្តរកូរ៉េមួយ​ស្តីពីបញ្ហាក្រុមគ្រួសារដែលបានបែកបាក់គ្នា​ដោយសង្រ្គាមកូរ៉េ ក្នុង​រយៈពេល៦ទសវត្សកន្លងមកនេះ។

ដំណោះស្រាយនេះ ត្រូវបានកត់សម្គាល់ដោយ​របាយការណ៍គណៈកម្មាការស៊ើប​អង្កេត​​របស់​អ.ស.ប (COI) កាលពីឆ្នាំ២០១៤​ ដែលលម្អិតពីការរំលោភបំពាន​ចេញពីការធ្វើទារុណកម្ម និងរំលោភចំពោះការប្រហារជីវិត និងការសងសឹកជាសាធារណៈប្រឆាំងនឹងអ្នកសុំសិទ្ធិ​ជ្រក​កោននានា ដែលបានធ្វើមាតុភូមិ និវត្តន៍។
ឯកសារនេះបានព្រៀងជាសំខាន់ដោយសហភាពអឺរ៉ុប និងជប៉ុន ដោយអំពាវនាវឱ្យនាំយកបញ្ហានេះទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ​ ហើយមេដឹកនាំកូរ៉េខាងជើង​នឹងត្រូវដាក់ទណ្ឌកម្ម ដូចដែលបានណែនាំដោយ COI​ ដែរ។

នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅទីក្រុងសេអ៊ូល ក្រុមឃ្លាំមើលសិទ្ធិ​មនុស្ស និងក្រុមសកម្មេជនដែលមានមូលដ្ឋាននៅអាម៉េរិកមួយបាននិយាយថា ស្រ្តីកូរ៉េខាង​ជើងប្រឈមទៅនឹងបញ្ហាការរំលោភផ្លូវភេទ ដោយពួកមន្ត្រីសារធារណៈ ដែលពួកគេទាំង​នោះ​គ្មាន​ការទទួលខុសត្រូវ​ទេ ដោយសារតែឥរិយាបថ​នៃប្រព័ន្ធគ្រប់គ្រងរបស់របបផ្តាច់ការ​មួយនេះ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )