អាជ្ញាធរខេត្តកំពង់ចាមចាត់ទុកការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលាគឺជាកាព្វកិច្ចរបស់មន្ត្រីរាជការ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

ថ្នាក់ដឹកនាំខេត្តកំពង់ចាមបានចាត់ទុក ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា គឺជាកាព្វកិច្ចរបស់មន្ត្រីរាជការ ខណៈមន្ត្រីអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាមកំពុង ដំណើរការ ក្នុងការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ ព្រមទាំងបានសំណូមពរបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលសេវាសាធារណ:នៅការិយាល័យច្រកចេញចូលតែមួយ ដោយមានតម្លៃកំណត់ត្រឹមត្រូវផងដែរ។

ក្រោយពីបញ្ចប់ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម រួមនឹងអភិបាលរងខេត្ត មន្ត្រីពាក់ពន្ធ័បានអញ្ជើញចុះពិនិត្យមើលស្ថានភាពរបៀបការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយ ក្នុងសាលាខេត្តកំពង់ចាម ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាមថ្នាក់ដឹកនាំខេត្តកំពង់ចាមបានផ្តាំផ្ញើដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយត្រូវខិតខំយ៉ាងណាផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋអោយមានតម្លាភាព និងរហ័ស ជាពិសេសមិនត្រូវយកថ្លៃសេវាលើសពីការកំណត់របស់អង្គភាពច្រកចេញចូលតែមួយជាដាច់ខាត ប្រសិនបើមានអ្នកណាម្នាក់ហ៊ានយកកំរៃលើសគឺត្រូវប្រឈមមុខច្បាប់។

នៅពេលប្រជាពលរដ្ឋទាងអស់ដែលមិនទាន់បានដឹង ក៏ដូចជានៅមិនច្បាស់លាស់ទៅនឹងតំលៃសូមអញ្ជើញមកកាន់ច្រកចេញចូលតែមួយខេត្តកំពង់ចាម ឬអាច ពិនិត្យមើលតារាតម្លៃនៅលើគេហទំព័រFacebook page ផ្លូវការរបស់អង្គភាព ច្រកចេញចូលតែមួយខេត្តកំពង់ចាម៕