មន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំរៀបចំផែនការសកម្មភាពថ្នាក់ខេត្តស្ដីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យនៅជនបទជំហានទី២

AKP កំពង់ធំ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើសិក្ខាសាលារៀបចំផែនការសកម្មភាពថ្នាក់ខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាពនិងអនាម័យជនបទជំហានទី២ឆ្នាំ២០១៩-២០២៣ ដើម្បីប្រមូលនិងកៀរគរធនធានសម្រាប់ការចូលរួមនិងគាំទ្រពីស្ថាប័នពាកព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្រោមអធិបតីភាពឯកឧត្ដម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ។ 

ោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំ មានប្រសាសន៍ថា អង្គសិក្ខាសាលាថ្ងៃនេះគឺដើម្បីពិគ្រោះយោបល់រៀបចំផែនការសកម្មភាពថ្នាក់ខេត្តជំហានទី២ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាពនិងអនាម័យជនបទឆ្នាំ២០១៩-២០២៣ក្នុងគោលបំណងធ្វើឱ្យសេវានិងអនាម័យ នៅជនបទមានភាពប្រសើឡើងនិងប្របកដោយនិរន្តភាព ដើម្បីរួមចំណែកគាំដល់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ។ ផែនការសកម្មភាពនេះ បានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនិងការវិភាគស្ថានភាពតម្រូវការជាក់ស្ដែងនៅមូលដ្ឋានខេត្តទាំងមូល។

ឯកឧត្ដម សុខ ហៃ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្តដែលបានខិតខំប្រឹងប្រែងនិងបានយកចិត្តទុកដាក់លើការអនុវត្តផែនការសកម្មភាពខេត្តជំហានទី១ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ទទួលបានលទ្ធផលល្អប្រសើ រនិងដោយមាការគាំទ្រធនធានសម្ភារថវិកានិ ងបច្ចេកទេសពីក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងអង្គការដៃគូពាក់ព័ន្ធនានាទាំងនៅថ្នក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តម បញ្ជាក់ថា ដោយអនុវត្តន៍យ៉ាងខ្ជាប់ ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់លើគ្រប់់វិស័យ។ជាទូទៅសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រូវបានពង្រឹង និងធានាបាននូវសុវត្ថិភាពល្អសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត។

ឯកឧត្តម សុខ ហៃ បន្តទៀតថា ចំពោះស្ថានភាពទឹកស្អាត និងអនាម័យនៅប្រទេស កម្ពុជាក៏មានកម្រិតកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ដោយឡែកខេត្តកំពង់ធំក្នុងឆ្នាំ២០១៨ស្ថានភាពទឹកស្អាត និងអនាម័យ គឺមានអត្រាគ្របដណ្ដប់កើនឡើង ទឹកស្អាតគ្របដណ្ដប់បាន ៦៣,៦១ភាគរយ និងអនាម័យ ៦៣,៣១ភាគរយ បើប្រៀបធៀបទៅនងជំរឿនឆ្នាំ២០១៣អត្រាគ្របដណ្ដប់ទឹកស្អាតមានតែ ៤៩ភាគរយ និងអនាម័យ៣៨,៥ភាគរយ ប៉ុណ្ណោះ៕

ដោយ ស៊ុម វណ្ណា