ព្រឹកនេះសម្តេចប្រធានរដ្ឋសភាកម្ពុជាទទួលជួបនិងធ្វើសវនាការជាមួយអនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស

វិទ្យុជាតិកម្ពុជា៖ដោយលោកចេមហួត
ភ្នំពេញ៖ឯកឧត្តម ZhangChunxianអនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស នៅព្រឹកថ្ងៃទី2ខែវិច្ឆិកា ឆ្នាំ2018នេះបានចូលជួបសម្តែងការគួរសមនិងធ្វើសវនាការជាមូយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទំាងប្រទេស ដឹកនាំដោយ ឯកឧត្តម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស ក៏មានកម្មវិធីគ្រោងជួបសម្តែងការគួរសមនិងធ្វើសវនាការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕