រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាំយកនូវសម្ភារៈសិក្សា និងថវិកា ប្រគល់ជូនដល់ កុមារពិការភ្នែក និងកុមារគថ្លង់នៅខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី៖

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននាំយកនូវសម្ភារៈសិក្សា និងថវិកាមួយចំនួន ប្រគល់ជូនដល់សាលាកុមារពិការភ្នែក និងកុមារគថ្លង់ នៃអង្គការគ្រួសារថ្មី នៅខេត្តកំពង់ចាម ដើម្បីជួយសម្រាលការងារក្នុងផ្នែកជីវភាពរបស់កុមារទំាងនោះ។ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងសប្បុរសជន នានា បាននាំយកនូវសម្ភារៈសិក្សា និងថវិកា ប្រគល់ជូនដល់ សាលាកុមារពិការភ្នែក និងកុមារគថ្លង់ នៃអង្គការគ្រួសារថ្មី ដែលមានសិស្សសរុបចំនួន២០០នាក់ ក្នុងនោះមានសិស្សស្រីចំនួន៧៥នាក់។

ឯឧ.រដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌នាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅដល់បងប្អូនកុមារពិការ និងដើម្បីដោះស្រាយទុក្ខលំបាករបស់ពួកគេ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា កម្មវិធីផ្តល់ជំនួយមនុស្សធម៌ដល់កុមារគថ្លងនិងពិការភ្នែកនាពេលនេះកាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ជាអង្គរ ចំនួន១តោន សំភារៈសិក្សា ២០កញ្ចប់ មុង២០ អាវក្មេង៥១ ខោក្មេងនិងសំភារៈ ផ្ទះបាយមួយចំនួនទៀត។

សូមបញ្ជាក់ថា ជារៀងរាល់ខែ ឯកឧត្ដមខៀ កាញារីទ្ធ រដ្ឋមន្រ្តីព័ត៌មាន និងលោកជំទាវ ក៏បានផ្ដល់ជាអង្ករក្នុង១ខែ ចំនួន២តោន និងថវិកា៥០ម៉ឺនរៀល សម្រាប់ផ្ដល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស កុមារពិការភ្នែក ឬកុមារគថ្លង់ ប៉ុណ្ណេះទេ ឯកឧត្ដម ក៏បានផ្ដល់ដល់មណ្ឌលកុមារកំព្រា នូវថវិកា១លាននិងសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕