ឯកឧត្ដម ឃួង ស្រង អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំ២០១៨២០១៩ នៅអនុវិទ្យា ល័យចតុមុខ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ

ឯកឧត្ដម ឃួង  ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាថ្ងៃជាថ្ងៃដែលប្អូនៗ កូនក្មួយ ត្រូវចូលសិក្សា ស្រាប់ឆ្នាំសិក្សា២០១៨២០១៩ ទាំងសិស្សានុសិស្ស ចំណេះទូទៅ ទាំងអស់ដែលជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួល បាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើម ជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀនផងដែរ។

ឯកឧត្ដមបានបន្ដថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខ្ញុំក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ​ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឱ្យទទួលបានចំណេះ ដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូង ដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង។ ជាមួយគ្នានោះ ការចូលរួមរបស់មា តាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការ យ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះផងដែរ។

ឯកឧត្ដម ឃួង ស្រេង  បានលើកឡើងថា ការអប់រំ គឺជាកូនសោរ សម្រាប់ដោះស្រាយ​រាល់បញ្ហា សង្គម និងសេដ្ឋកិច្ចជាតិ ព្រោះថាឧត្តមភាព ប្រកួតប្រជែងរបស់ ប្រជាជាតិមួយ ​គឺអាស្រ័យយ៉ាងសំខាន់ ទៅលើការកសាង ធនធានមនុស្សប្រកបដោយចំណេះដឹង ​ចំណេះធ្វើ និងសីលធម៌។  ការអប់រំ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ច ជាតិ ព្រោះថាឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយ ​គឺអាស្រ័យយ៉ាងសំខាន់ទៅ លើការកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង ​ចំណេះធ្វើ និងសីលធម៌ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការទីផ្សារពលកម្មផងដែរ និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជម្រៅក្នុងបរិបទទំនើប ក្នុងវិស័យបច្ចេកវិទ្យា ដែលឈរលើ មូលដ្ឋាននៃចំណេះដឹង គុណភាពនៃការអប់រំ គឺជាគន្លឹះ សម្រាប់ដោះស្រាយរាល់បញ្ហាប្រឈមនានា។  

ឯកឧត្ដមបានបន្ដថា ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការ អភិវឌ្ឍសហគមន៍ និងក្រុមគ្រួសារ ហើយសហគមន៍ គ្រួសារសាលារៀន គឺជាតួអង្គដ៏សំខាន់មួយ ក្នុងចំណោម តួអង្គស្នូល ក្នុងការកសាងធនធានមនុស្ស ព្រោះការអប់រំ ទើបមានធនធានមនុស្សល្អ សម្រាប់ការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិរបស់យើង” ។

ឯកឧត្ដម ឃួង ស្រេង  ក៏បានរម្លឹនូវរឿងរ៉ាវប្រវត្តិសាស្ត្រថា ក្រោយថ្ងៃរំដោះ សម្តេច តេជោ ហ៊ុន សែន បានគិតគូរអាទិភាពធំ តាំងពីពេលនោះមក គឺបញ្ហាបណ្តុះបណ្តាល​ ធនធានមនុស្សចាប់ពីពេលនោះមក។ ឆ្នាំ១៩៧៩-១៩៨០ យើងក៏មាន​បើកបវេសនកាល នៅថ្ងៃទី២៤ ខែកញ្ញា ដើម្បីប្រមូលសិស្សានុសិស្ស ដែលសល់ពីកាកាប់សម្លាប់ ឱ្យចូលរៀន ហើយនៅពេលនោះ ការចូលរៀន តាមរយៈ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ រហូតដល់បច្ចុប្បន្ននេះ ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ក្លាយ ទៅជាប្រទេសមួយដែលមានធនធានមនុស្សសម្បូរបែប មានថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញា និងអនុបណ្ឌិតជាដើម

ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយកអំណោយជាថវិកា និងសម្ភារ សិក្សារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចែកជូនដល់សិស្សានុសិស្ស ជាពិសេស សិស្សពូកែ​ប្រចាំរាជធានីភ្នំពេញ សម្រាប់ជាប់ចំណាត់ថា្នក់លេខ១ ដល់លេខ៣ បានកាតាប១ សៀវភៅ ១០ក្បាល ប៉ិច២ដើម និងថវិកា ១៥ម៉ឺនរៀល, ដោយឡែក សិស្សជាប់ចំណាត់ថ្នាក់ លេខ៣ដល់លេខ៥ បានកាតាប១ សៀវភៅ៥ក្បាល ប៊ិក២ដើម និងថវិកា១០ម៉ឺនរៀល និងសិស្សមិនជាប់ចំណាត់ថ្នាក់ក៏បានផ្ដល់ការលើកទឹកចិត្ដបានសៀវភៅ៥ក្បាល ប៊ិក២ដើម និងថវិកាមួយចំនួនផងដែរ៕  

ដោយ សួស សំរិត