លោកជំទាវ គួយ ណាលីន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបំប៉នបន្ថែម លើវិជ្ជាសង្រ្គោះបឋម នៅសណ្ឋាគារស្តារីអង្គរ ក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ –គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋមចំនួន៤៧នាក់ មកពី២៥រាជធានី ខេត្ត ក្រុងនៃព្រះរាជា ណាចក្រកម្ពុជា ត្រូវបានអញ្ជើញឱ្យមកចូលរួមនៅក្នុងវគ្គបំប៉នបន្ថែមលើវិជ្ជាសង្រ្គោះបឋម នេះ ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារ ស្តារីអង្គរ ក្រុង សៀមរាប។

ការបើកវគ្គបំប៉នគ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋមនេះ ត្រូវបានសហការរៀបចំដោយ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជាមួយកាកបាទក្រហមជប៉ុន ដែលគេគ្រោងនឹង ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី រហូតដល់ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងកែតម្រូវ ពិនិត្យបច្ចេកទេស និងបង្កើនសមត្ថភាពគ្រូបង្គោលវិជ្ជា សង្គ្រោះ បឋមបន្ថែមទៀតតាមសាខានីមួយៗទាំង២៥សាខារាជធានី-ខេត្ត។

       លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ននោះ បានមានចំណាប់អារម្មណ៍ថា ទោះបីយើងទាំងអស់គ្នាស្ថិតក្នុងយុគសម័យបច្ចេកវិជ្ជាទំនើបក្តី ក៏ការសង្រ្គោះបឋមដោយមនុស្សដែលមានចំណេះដឹង អាចជួយដល់ជនរងគ្រោះ គ្រប់ប្រភេទបាន ដូចជាគ្រោះមហន្តរាយដោយធម្មជាតិ ដោយមនុស្ស ពិសេសគ្រោះថ្នាក់ចរាចរដែលកើតឡើងស្ទើរតែរាល់ថ្ងៃនោះ។ ការងារនេះវាស្របតាមគោល ការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលសមាគមជាតិជា សមាជិកទាំងអស់តែងបានប្រកាន់ខ្ជាប់ក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន។

លោកជំទាវ គួយ ណាលីន ក៏បានរម្លឹកផងដែរ អំពីការបើកវគ្គបំប៉នគ្រូបង្ហាត់ វិជ្ជាសង្រ្គោះបឋម ដោយកាកបាទក្រហមកម្ពុជា រួមសហការជាមួយកាកបាទក្រហមជប៉ុននេះ  បានបើកដំណើរការពីរវគ្គមកហើយ ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនួយការគ្រួ បង្គោលឱ្យក្លាយជាគ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម របស់សាខារាជធានី ខេត្តទាំង២៥ បានយកទៅអនុវត្តន៍ជាក់ស្តែង។

      លោកជំទាវ គួយ ណាលីន បានមានប្រសាសន៍ឱ្យដឹងទៀតថា តាមរយៈការផ្តល់ ចំណេះដឹងនេះ គឺបានធ្វើការបណ្តុះបណ្តាលដល់អ្នកស្ម័ត្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងតាមគ្រឹះស្ថានសិក្សា ដើមី្បធ្វើការចែករំលែកបន្តដល់ប្រជាពលរដ្ឋតាមសហគមន៍ និងផ្តល់នូវបទពិសោធន៍ ដើមី្បញ៉ាំងឱ្យបេសកកម្មមនុស្សធម៌នេះមានប្រសិទ្ធភាព ក្នុងបរិបទនៃសកលភាវូបនីយកម្ម។ ហើយក្នុងនោះដែរលោកជំទាវ ក៏បានធ្វើការផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រក្នុងរយៈពេល៣ថ្ងៃនេះ ដើមី្បទទួលបាននូវចំណេះដឹង និងបទពិសោធន៍ បច្ចេកទេសថ្មីៗ យកទៅធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍បន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបទៅដោយប្រសិទ្ធភាពខ្ពស់៕​

ដោយ ហង្ស សៀក