កិច្ចពិភាក្សាសារព័ត៌មាន ស្តីពី​ ”សេដ្ឋកិច្ចបៃតង” និងការទទួលខុសត្រូវរបស់សហគមន៍អឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –ដោយមានកិច្ចសហការពីស្ថានឯកអគ្គរដ្ឋទូតស​ហ​ភាពអឺរ៉ុបប្រចាំកម្ពុជា នាព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្លឹបអ្នកកា​សែត​កម្ពុជា បានរៀបចំកម្មវិធីធុរកិច្ចអឺរ៉ុប-កម្ពុជា ដើម្បីពិភាក្សសារព័ត៌មាន ស្តីពី​ សេដ្ឋកិច្ចបៃតង នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

កិច្ចពិភាក្សាសារព័ត៌មាន សេដ្ឋកិច្ចបៃតង និងការទទួលខុសត្រូវរបស់សហគមន៍ អឺរ៉ុបនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នឹត្រូវបាន ចូលរួមជាវាគ្មិនសំខាន់ៗពីលោក Andeol Cadin ប្រធានគណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុប និងលោក Rogier VAN MANSVELT អនុប្រធានគណៈកម្មាធិការធុរកិច្ចបៃតងនៃសភាពាណិជ្ជកម្មអឺរ៉ុប​។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាថ្លែងថា កិច្ចពិភាក្សាទាក់ ទងនឹងធុរកិច្ចអឺរ៉ុប-កម្ពុជានេះ ជាវេទិកាសារព័ត៌មានមួយក្នុងគោលបំណងបង្កើតឱ្យមានជំនួប កិច្ចពិភាក្សាដោយផ្ទាល់រវាងអ្នកសារព័ត៌មានកម្ពុជា ជាមួយតំណាងធុកិច្ចជនមក ពីសហគមន៍អឺរ៉ុប ដើម្បីឱ្យអ្នកសារព័ត៌មានកម្ពុជាឈ្វេងយល់ដឹងដោ​យផ្ទាល់អំពីការធ្វើ វិនិយោគ ពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាច្រើនមកពីសហភាពអឺរ៉ុបមកដាក់ទុនវិនិយោគនៅ កម្ពុជា ដែលជាក្រុមហ៊ុនដែលជាទូទៅជាក្រុមហ៊ុនមានស្តង់ដាខ្ពស់។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្លឹបអ្នកកាសែតកម្ពុជាសហការជាមួយស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោកថា កន្លងមកក្នុងក្របខ័ណ្ឌនៃកិច្ចសហការរវាងក្លឹបអ្នកកាសែតកម្ពុជា ជាមួយស្ថានទូតសហភាព អឺរ៉ុបប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាពីរលើករួចមកហើយ បន្ទាប់មកទៀតនឹងមាន កិច្ចពិភាក្សាមួយទៀតដែលគ្រោងធ្វើនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ហើយនៅដើមខែធ្នូ ឆ្នាំ២០១៨ ក៏នឹងមានកម្មវិធីទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជាទៅកាន់មូលដ្ឋានសហ គ្រាសរបស់សហភាពអឺរ៉ុបដើម្បីឱ្យអ្នកសារព័ត៌មានកម្ពុជាឈ្វេងយល់ពីបទពិសោធន៍ គំនិតថ្មីៗ ជាពិសេសទាក់ទងនឹងសេដ្ឋកិច្ចបៃតង ដែលនិយាយអំពីការប្រើប្រាស់ថាមពល ស្អាត មានតម្លៃថោក ហើយការវិនិយោគ ដែលមិនប៉ះពាល់ដល់បរិស្ថានរក្សាបាននូវផល ចំណេញហើយ មានប្រយោជន៍ដល់បរិស្ថាន និងសង្គម។ នេះជាហេតុផល ដែលក្លឹបអ្នក កាសែតកម្ពុជា បានសហការជាមួយស្ថានទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីឱ្យអ្នក វិនិយោគទុនរបស់សហភាពអឺរ៉ុប ដែលគាត់មករកទទួលទាននៅក្នុងប្រទេសកម្ពុជា គាត់ចែករំលែកបទពិសោធន៍ ដើម្បីឱ្យអ្នកសារព័ត៌មានយើង បានទទួលព័ត៌មានថ្មីៗមួយចំនួន យកទៅផ្សព្វផ្សាយ ពីព្រោះវាមានសារៈសំខាន់ទាំងខាង គោលនយោបាយរបស់រាជ រដ្ឋាភិបាល ទាំងវិស័យឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ៕

ដោយ ប៉ាល់ សុង