ក្រសួងយុត្ដិធម៌៖ ទណ្ឌិតចំនួន៥២៣នាក់ត្រូវបានស្នើសុំលើកលែង និងបន្ធូរបន្ថយទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌បានឱ្យដឹងថា ទណ្ឌិតចំនួន៥៣២នាក់ត្រូវបានស្នើសុំមកគណៈ កម្មាធិការថ្នាក់ជាតិ ត្រួតពិនិត្យបន្ធូបន្ថយ និងលើកលែងទោសដើម្បីពិនិត្យសុំបន្ធូបន្ថយ និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅទី ស្តីការក្រសួងយុត្តិធម៌ លោក សុច សុផាន់ណារ៉ាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការ ព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ បានលើកឡើងថា គណៈកម្មាធិការថ្នាក់ជាតិត្រួតពិនិត្យបន្ធូបន្ថយ និងលើកលែងទោស ដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធានបានបើកកិច្ចប្រជុំ ពិនិត្យលើសំណើសុំបន្ធូរបន្ថយទោសសម្រាប់ថ្ងៃបុណ្យអុំទូអកអំបុក សំពះព្រះខែ និង បណ្ដែតប្រទីប នាពេលខាងមុខនេះ។ លោកបានបញ្ជាក់ថា សម្រាប់ការស្នើសុំនេះគឺមាន ទណ្ឌិតចំនួន៥២៣នាក់ ក្នុងនោះស្រីមានចំនួន៣៧នាក់ មកពីពន្ធនាគារខេត្ត ក្រុងចំនួន២៤ នឹងមណ្ឌលអប់រំកែប្រែចំនួន៤ លោកបានបន្ដថា សម្រាប់ឆ្នាំនេះគឺជាឆ្នាំមួយដែលល្អប្រសើរ ណាស់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យទៅពិធីបុណ្យជាតិបីបន្ថែមទៀតដើម្បីស្នើសុំលើកលែង និងបន្ធូ បន្ថយទោសដល់ទណ្ឌិត។ លោកបានអះអាងថា តាមធម្មតាការលើកលែងនិងបន្ធូបន្ថយទោសដល់ទណ្ឌិតគឺមានតែនៅក្នុងពិធី បុណ្យជាតិ ធំៗចំនួនបីតែប៉ុណ្ណោះ ក្នុងនោះរួមមាន បុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជានិងព្រះរាជពិធី បុណ្យអុំទូក។ ប៉ុន្ដែ សម្រាប់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំក្នុងពិធីបុណ្យ បីបន្ថែមទៀតគឺ ពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យឯករាជ្យជាតិ និងទិវាឈ្នះ ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ខាងមុខ

លោកបានគូសបញ្ជាក់ទៀតថា ការលើកលែង និងបន្ធូបន្ធយទោសទណ្ឌិតគឺបានពិនិត្យលើ គោលការណ៍មនុស្សធម៌ និងទណ្ឌិតណាដែលចាស់ជរា មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ទណ្ឌិតដែលមានជំងឺធ្ងន់ធ្ងរប្រចាំខ្លួននៅក្នុងពន្ធនាគារ និងទណ្ឌិតជាស្រ្តីដែលមាន កូននៅក្នុងពន្ធនាគារ ទន្ទឹមនេះ ទណ្ឌិតដែលគោរពគោលការណ៍ច្បាប់ អនុវត្តន៍ទោសបាន២ភាគ៣ ទទួលបានលើកលែងទោស និង១ភាគ៣ ទទួលបានបន្ធូបន្ថយលើកលែងទោស។

ជាមួយគ្នានេះដែរ បើទោះបីជាទណ្ឌិតដែលបានដាក់ស្នើសុំមកមានលក្ខខណ្ឌគ្រប់ គ្រាន់យ៉ាងណាក្តីក៏ត្រូវពិនិត្យឱ្យល្អិតទាក់ទងឯកសារមានសាលក្រម សាលដីកាស្ថាពរ និងមានការកែប្រែខ្លួននៅក្នុងពន្ធនាគារ។លោកបានបន្ថែមថា ផ្ទុយទៅវិញប្រសិនបើគណៈកម្មា ធិការថ្នាក់ជាតិពិនិត្យឃើញថាទណ្ឌិតមិនបានរាងចាល ហើយអង្កេតក្នុងសំណុំរឿងមាន ការ​ប្រព្រឹត្ដយ៉ាងសាហាវ ឬធ្ងន់ធ្ងរនោះ គណៈកម្មាធិការថ្នាក់ជាតិ មិនពិនិត្យសំណើនោះទេ ក្នុងករណី ែលទណ្ឌិតដែលត្រូវបានលើកលែងទោសរួចហើយ បានប្រព្រឹត្តបទល្មើស ដែលជាបទល្មើស​​មិនរាងចាលនោះក៏នឹងមិនពិនិត្យនោះទេ។ ចំពោះទណ្ឌិតដែលមិនរាចាល នឹងត្រូវអនុវត្តន៍ទោសបន្តទៀតតាមច្បាប់កំណត់។ លោកបានពន្យល់ថា សម្រាប់ការស្នើសុំលើកលែង និងបន្ធូបន្ថយទោសទណ្ឌិត គឺការស្នើសុំគឺមិនមានចំនួនដូចគ្នានោះទេ ដោយខេត្ត ខ្លះមានចំនួន១០នាក់ ២០នាក

លោកបានបន្ថែមទៀតថា “គណៈកម្មាធិការថ្នាក់ជាតិបានពិនិត្យល្អិតល្អន់លើកឯកសារ សាលក្រមសាលដីកា និងតារាងពីគណៈកម្មការថ្នាក់ខេត្ដ ក្រុង រួមទាំងរបាយការណ៍ ផ្ទាល់ ខ្លួនរបស់ទណ្ឌិត។

លោក អ៊ុច ពង្ស អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានឱ្យ ដឹងថា ទណ្ឌិដែលជាប់ពន្ធនាគារនៅទូទាំងប្រទេស មានប្រមាណ៣១.២២៦នាក់ ក្នុងនោះ ស្រី២.៦៦៣នាក់។

សូមរម្លឹកថា កាលពីពិធីបុណ្យភ្នុំបិណ្ឌកន្លងមកនេះ គណៈកម្មាធិការថ្នាក់ជាតិបានលើក លែងទោសដល់ទណ្ឌិតចំនួន១១៩នាក់ ក្នុងនោះលើកលែងទោសចំនួន៣៩នាក់ និងបន្ធូ បន្ថយទោសចំនួន៨០នាក់៕

ដោយ អ៊ាង ប៊ុនរិទ្ធ