សម្តេចក្រឡហោម ស ខេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សប្រចាំឆមាសទី១ ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ ឆ្នាំ២០១៨។ កិច្ចប្រជុំនេះបានធ្វើឡើង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ដែលមានការចូលរួមពីថ្នាក់ដឹនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងយុត្តធម៌ និងក្រសួងកិច្ចការនារី។

យោងតាមរបាយការណ៍ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ បានបង្ហាញថា ការ បង្ក្រាបករណីជួញដូរមនុស្សបានថយចុះ៣ករណី ធៀបរយៈពេលដូចគ្នាកាពីឆ្នាំមុន ប៉ុន្តែ បទល្មើសពពោះជំនួស និងការផ្សព្វផ្សាយអាជីវកម្មផ្លូវភេទ ទាមទារឱ្យមានវិធានការថ្មីៗ ដើម្បីដោះស្រាយ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានដាក់ចេញវិធានការ អាទិភាពចំនួន១៦ ចំណុច ដើម្បីអនុវត្តន៍បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៨ ក្នុងន័យធានាប្រសិទ្ធភាពការងារ បង្កា ទប់ស្កាត់ បង្ក្រាបផ្តន្ទាទោស និងការជួយការពារដល់ជនរងគ្រោះ ពីករណីជួញដូរ មនុស្ស៕

ដោយ ចាន់ សុធីវង្ស