អង្គការ CMH និងផ្នែកពាក់ព័ន្ធខាងសុខភាព បំផុសឲ្យនិស្សិតនៅតាមសាកលវិទ្យាល័យប្រកួតប្រជែង ផ្នែកបរិស្ថានគ្មានផ្សែងបារី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ួង​ វុធ​៖

អង្គការចលនាដើម្បី សុខភាពកម្ពុជា ហៅកាត់ថាCMH និងស្ថាប័នពាក់ព័ន្ធខាងសុខភាព បានបំផុសដល់និស្សិត នៅតាមសាកលវិទ្យាល័យ ចូលរួមប្រកួតប្រជែង ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ដើម្បី បំផុសយុវជនស្វែងយល់ពីអនុក្រិត្យ និងលើកជាយោបល់ សម្រាប់ការអនុវត្តបរិស្ថាន គ្មានផ្សែងបារី ដល់អ្នកប្រើប្រាស់ បានកាន់តែយល់ដឹងល្អប្រសើរឡើង។

ក្នុងកម្មវិធីប្រគួត និយាយជាសាធារណៈ វគ្គផ្តាច់ព្រ័ត លើប្រធានបទ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េកាលពីព្រឹកថ្ងៃទី០១វិច្ឆិកា លោក វេជ្ជ បណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានលើកឡើងថា ការផ្តល់ឱកាសដល់និស្សិតនៅតាមមហាវិទ្យាល័យ បានចូលរួមប្រកួត និយាយជាសាធារណៈ លើការអនវត្តបរិស្ថាន គ្មាន ផ្សែងបារីនេះ គឺ ដើម្បីបំផុសយុវជនឲ្យស្វែងយល់ ស្ដីពីការហាមការជក់បារី និងប្រើប្រាស់ផលិត ផល ថ្នាំជក់។ លោក បន្តថា កម្មវិធីប្រកួតនេះ មានសារៈសំខាន់ណាស់ ព្រោះបន្ទាប់ក្រុមនិស្សិត បាន ស្វែង យល់ពីច្បាប់ ការអនុវត្តគ្មានផ្សែងបារីនេះរួច ពួកគេនឹងបញ្រ្ជាបផលប៉ះពាល់ ទៅដល់ស្រទាប់ យុវ ជនជំនាន់ក្រោយៗកុំឲ្យប្រើប្រាស់បន្តទៀត ហើយនៅពេលនោះ បរិស្ថានគ្មានផ្សែងបារីពិតកាត់បន្ថយបានប្រ សើរជាមិនខាន។

លោកបញ្ជាក់ថាដំណើរការនៃការប្រគួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះមានដំណើរបានអ្វើខ្លះពីមុនមក បើអញ្ចឹងកម្មវិធីនេះមានគោលបំណងបំផុសយុវជនស្វែងយល់ពីអនុក្រិត្យនិងលោកឡើងជាអនុសាសន៏ឲ្យមានការអនុវត្តបានកាន់តែប្រសើរ។លក្ខ័ណ្ឌនៃការចូលរួមគឺមនុស្សគ្រប់រូបដែលមានអាយុចាប់ពី១៥ដល់៣៥ឆ្នាំ។ដូច្នេះដើម្បីឲ្យកម្មវិធីនេះបានសុះសាយទៅដល់បងប្អូននិស្សិតក៏ដូចយុវជនដែលមានអាយុចាប់ពី ក្នុងនោះក៏បានបិទប៉ុស័្ទនៅតាមមហាវិទ្យាល័យក៏ដូចនៅតាមគ្រឹះឧត្តមសិក្សាបានច្រើននិងបានចុះទៅធ្វើជាវគ្គតម្រង់ទឹសទៅដល់សកលវិទ្យល័យនៅមុនការប្រគួតដែរ។

លោក វេជ្ជបណ្ឌិតបញ្ជាក់ថា ដំណាក់ការប្រគួតវគ្គផ្តាច់ព្រ័ត្រនេះ មាន៣ដំណាក់កាល ទី១ បេក្ខជនដែលចូលរួម ត្រូវសរសេរ អត្ថបទកមកម្មវិធី ដាក់ផ្សព្វផ្សាយឲ្យមហាជនចាប់អារម្មណ៏។បន្ទាប់មកកម្មវិធី ជ្រើសរើសយកអ្នតបទល្អ ចំនួន១០នាក់ ដើម្បីឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្នុងវគ្គកណ្តាលផ្តាច់ព្រ័ត្រនោះ តម្រូវជ្រើសរើសយក៥នាក់ ដើម្បី ឆ្លងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ គឺមានបេក្ខជនចំនួន៣នាក់ទទួលជ័យលាភី ។

សូមបញ្ជាក់ថា៖ សម្រាប់បេក្ខជនជ័យលាភីលេខ១ ទទួលបានថវិកា២លានរៀល និងពាន់១ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ជ័យលាភីលេខ២ទទួលបានថវិកា១លានរៀល និងពាន១ មកពីសាលកវិទ្យសាល័យកម្ពុជា និងជ័យលាភីលេខ៣ ថវិកា១លានរៀល ពាន១ បានទៅលើសាកលវិទ្យាល័យកសិកម្មចំនការដូង។ ចំណែកបេក្ខជន មិនបានទទួលជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងនេះ ក៏ទទួលបានវិញ្ញាបនបត្រលើកទឹកចិត្តពីគណៈកម្មាការផងដែរ៕