បុរសវ័យក្មេងម្នាក់បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង នឹងធ្វើឱ្យភ្នាក់ងារ FSB រុស្ស៊ី៣នាក់របួស

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៨ — គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា បុរសវ័យក្មេងម្នាក់បានបំផ្ទុះគ្រាប់បែកមួយគ្រាប់ កាលពីព្រឹកថ្ងៃពុធ នៅក្នុងអាគាររបស់ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ( FSB ) នៅក្នុងទីក្រុង Arkhangelsk ភាគពាយ័ព្យ ដែលសម្លាប់ខ្លួនឯងនឹងធ្វើឱ្យរបួសភ្នាក់ងារ FSB​ ៣នាក់ ។

គណៈកម្មាធិការនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមព័ត៌មានជាដំបូងឱ្យដឹងថា អ្នកស្រុកម្នាក់អាយុ១៧ឆ្នាំបានស្លាប់ នៅពេលដែលគ្រាប់បែកកែច្នៃមួយគ្រាប់ដែលគាត់បានយកចូលទៅ ក្នុងអាគារនោះបានផ្ទុះឡើង ។

គណៈកម្មាធិការនោះបាននិយាយថា អត្តសញ្ញាណនៃអ្នកដែលស្លាប់នោះ ត្រូវបានគេធ្វើនិទស្សន៍ ហើយការស៊ើបអង្កេតមួយបានដំណើរការទៅ ដើម្បីបង្ហាញនូវហេតុផលសម្រាប់ការបំផ្ទុះគ្រាប់បែករបស់ បុរសនេះ ។

គណៈកម្មាធិការនេះ បានបើកនូវករណីឧក្រិដ្ឋកម្មមួយ លើហេតុផលនៃការវាយប្រហារភេរវកម្ម ព្រម ទាំងការមានគ្រាប់រំសេវដោយខុសច្បាប់ ។ លោក Igor Orlov អភិបាលតំបន់ Arkhangelsk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយ ឡែកមួយថា រដ្ឋាភិបាលថ្នាក់តំបន់បានប្រកាន់យកនូវវិធានការដែលអាចមានទាំងអស់ ដើម្បីបង្កើនកិច្ចការ ពារសន្តិសុខស្ថាប័នសាធារណៈនិងរដ្ឋ ។

តាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ ​ឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ- ពូទីន ( Vlaqdimir Putin ) ត្រូវបានគេជូនដំណឹងពីការផ្ទុះនេះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)