នាវា​ Corvette ថ្មីបំផុតរបស់រុស្ស៊ីធ្វើការសាកល្បងក្នុងសមុទ្រជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ — អ្នកនាំពាក្យកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីលោក នីកូឡៃ វ៉ូសក្រេសេនស្គី បាននិយាយពីថ្ងៃពុធថា នាវា​ Corvette « Loud » ថ្មីបំផុតបានធ្វើការសាកល្បងក្នុងសមុទ្រនៃសមុទ្រជប៉ុន ។

តាមលោក វ៉ូសក្រេសេនស្គី ឱ្យដឹងថា លក្ខណៈកលយុទ្ធ និងបច្ចេកទេស ព្រមទាំងភាពដែលគួរឱ្យជឿទុកចិត្តបាននៃគ្រឿងសម្ភារៈ និងប្រព័ន្ធរបស់នាវា Corvette ត្រូវបានគេត្រួតពិនិត្យមើលនៅក្រោមស្ថានភាពផ្សេងៗ ។

លោកបាននិយាយបន្ថែមថា នាវាសណ្តោងជួយសង្គ្រោះមួយគ្រឿង និងឧទ្ធម្ភាគចក្រកងនាវាចរ Ka-27 របស់កងនាវាចរប៉ាស៊ីហ្វិកបានចូលរួម ។ នាវា Corvette ត្រូវបានគេរៀបចំឡើងសម្រាប់ធ្វើការល្បាត, ដឹកនាំការប្រយុទ្ធជាមួយនាវានៅលើផ្ទៃទឹកនឹងនាវាមុជទឹករបស់សត្រូវ ​ព្រមទាំងគាំទ្រការវាយលុករបស់កងនាវាចរនៅក្នុងតំបន់ក្បែរសមុទ្រ ។

នាវានេះមានប្រវែង១០៤, ៥ម៉ែត្រ នឹងទទឹងរបស់វាប្រវែង ១៣ ម៉ែត្រ ។ ទម្ងន់ផ្ទុករបស់វា​គឺ ២,២ពាន់តោន ហើយល្បឿនពេញរបស់វា គឺមាន ២៧ Knots ( មួយ Knot ចម្ងាយ ១,៨ គីឡូម៉ែត្រ ក្នុងមួយម៉ោង ) ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )