សាកសពជាង១.៥០០ត្រូវបានប្រទះឃើញក្នុងរណ្តៅសពរួមនៅក្នុងតំបន់រ៉ាក់កាក្នុងប្រទេសស៊ីរី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​​ វីកាល​
ប្រភព ស៊ិនហួ (០១.១១.១៨)

ស៊ីរី​៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួបានស្រង់ព័ត៌មានរបស់កាសែតក្នុងប្រទេសស៊ីរីដែលបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធនេះថា សាកសពជាង​ ១.៥០០ ត្រូវបានប្រទះឃើញនៅក្នុងរណ្តៅសពរួមមួយកន្លែងក្នុងតំបន់រ៉ាក់កា ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី។

សាកសព ដែលសុទ្ធតែជាជនស៊ីវិល ​នៅក្នុងតំបន់រ៉ាក់កានេះ ​ដែលជាតំបន់ក្រុមរដ្ឋឥស្លាមហៅកាត់ថា អាយស៊ីសយកធ្វើជាទីក្រុងរដ្ឋបាលរបស់ខ្លួនក្នុងឆ្នំា ២០១៧​ពេលដែលពួកនោះបានដណ្តើមកាន់កាប់ទឹកដីភាគច្រើនបំផុតក្នុងប្រទេសស៊ីរី ។កាសែតក្នុងស្រុករបស់ប្រទេសស៊ីរីបានស្រង់ប្រភពផ្នែកសុខាភិបាល ដែលបានអះអាងថា
សាកសពទំាងនោះស្លាប់ ដោយសារប្រតិបត្តិការវាយប្រហារ របស់កងទ័ពសម្ព័ន្ធមិត្តដែលអាមេរិកជាប្រទេសដឹកនំា ។

កាសែតនោះបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ​សាកសពជនស៊ីវិលចំនួន ៤.០០០ ត្រូវបានរកឃើញនៅក្នុងតំបន់រ៉ាក់កាហើយសាកសពជាច្រើនទៀតអាចនឹងត្រូវគេរកឃើញបន្តទៀត ។ការវាយប្រហារតាមអាកាសរបស់កងទ័ពសម្ព័ន្ធមិត្ត បានបំផ្លាញទីក្រុងរបស់តំបន់រ៉ាក់កា អស់ជិត​ ៨៥ ភាគរយ ។​