ទីក្រុងញូវយកពង្រឹងសន្តិសុខក្នុងថ្ងៃហាឡូវីនមួយឆ្នំាបន្ទាប់ពីមានការបើករថយន្តបំបុកមនុស្សក្នុងថ្ងៃប្រារព្ធពីធីនោះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០១.១១.១៨)

អាមេរិក៖ ទីក្រុងញូវយក បានពង្រឹងសន្តិសុខសម្រាប់ការដើរដង្ហែរក្បួនប្រាព្ធពិធីបុណ្យហាឡូវីនប្រចំាឆ្នំា
នៅថ្ងៃពុធនេះ​បន្ទាប់ពីទីក្រុងញីវយកបានជួបនូវឧបទ្ទវហេតុនៃការបើករថយន្តបំបុកមនុស្សក្នុងថ្ងៃប្រារព្ធពិធីនេះកាលពីមួយឆ្នំាមុន ដែលធ្វើឲ្យមនុស្សចំនួន ៨ នាក់ស្លាប់ និងរាប់សឹបនាក់ទៀតរងរបួស ។ ​

ប៉ូលីសបានត្រៀមរថយន្តសម្រាប់ស្កាត់យានយន្តណា ដែលសង្ស័យថា មានបំណងបង្កអំពើភេរវកម្ម
តាមផ្លូវដែលក្បូនដង្ហែរបុណ្យហាឡូវីន ឆ្លងកាត់ ព្រមទាំងដាក់ពង្រាយកងប៉ូលីសរាប់ពាន់នាក់
ដើម្បីរក្សាការពារសុវត្ថភាព អ្បកដែលចូលរួមក្នុងពិធីនោះ ។

កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នំា​២០១៧ យុវជនម្នាក់អាយុ ៣០ ឆ្នំាបានបើករថយន្តដឹកទំនិញឡើងទៅលើផ្លូវសម្រាប់អ្នកជិះកង់នៅក្បែរទន្លេ ហាដសាន់ក្នុងទីក្រុងញីវយក ធ្វើឲ្យមនុស្សចំនួន ៨ នាក់ស្លាប់ និងរាប់សឹបនាក់ទៀតរងរបួស ។ យុវជននោះគឺជាអ្នកដែលមានសមាន្យចិត្តគាំទ្រក្រុមរដ្ឋឥស្លាម ហៅកាត់ថា អាយស៊ីស ។