ប្រទេសរុស្សីឃាត់ខ្លួនភេវរកររបស់ក្រុមអាយស៊ីសចំនួន ១៨នាក់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (៣១​.១០.​១៨)​

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីរបស់មន្ត្រីអង្គភាពសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្សី
ដែលបាននិយាយកាលពីថ្ងៃអង្គារនេះ ថា អង្គភាពបានឃាត់ខ្លួនមនុស្សចំនួន ១៨ នាក់
ដែលជាមុខសញ្ញាសមាជិករបស់ក្រុមរដ្ឋឥស្លាម ហៅកាត់ថា ងាយស៊ីស នៅក្នុងសាធារណរដ្ឋតាតាស្តង់
ដោយសារតែជនទាំងនោះ បានរៀបគម្រោងធ្វើការវាយប្រហារភេរវកម្ម ។​

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គភាពសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្សីបានបញ្ជាក់ថា ជនទាំង
១៨ នាក់នោះ មានគម្រោងការបង្កើតបណ្តាញសម្ងាត់មួយដោយមានការសម្របសម្រួលពីក្រុមអាយស៊ីស នៅក្រៅប្រទេស ។

ក្រៅពីរៀបគម្រោងវាយប្រហារភេរវកម្ម ជនទាំងនោះ ក៏មានភារៈកិច្ច ជ្រើសរើសយុវជន​ឲ្យចូលរួមក្នុងការប្រយុទ្ធរបស់ក្រុមអាយស៊ីសផង​ដែរ ។ អង្គភាពសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្សី
បាននិយាយទៀតថា ពួកគេ រឹបអូសបានអាវុធ និងគ្រាប់កំាភ្លើង ជាច្រើន
ព្រមទាំងនិមិត្តសញ្ញារបស់ក្រុមអាយស៊ីស នៅក្នុងផ្ទះរបស់ជនទំាង ១៨ នាក់នោះ ។