ក្លិបបាល់ទាត់ភ្នំពេញក្រោនទៅចែករំលែកបទពិសោធន៍បាល់ទាត់ និងបរិស្ថាន នៅខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –្លិបបាល់ទាត់ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាបានរៀបចំកម្ម វិធីចែករំលែកបទពិសោធន៍ បាល់ទាត់ Football Clinic និងកម្មវិធីដើម្បីបរិស្ថានស្អាត នៅខេត្តព្រះសីហនុ នៅ ដើមសប្តាហ៍នេះ ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន ឯកឧត្តម យន្ដ មីន អភិបាលខេត្ត ព្រះសីហនុ និងលោក Leonardo Vitorino គ្រូបង្គោលថ្មីរបស់ក្លិប។

កម្មវិធី Football Clinic ត្រូវបានរៀបចំនៅលើទីលានសាលារៀនដុនបូស្កូបានផ្ដល់ឱកាសដល់ យុវជនជាង៦០នាក់ ចូលរួមឈ្វេងយល់ពីបច្ចេកទេសបាល់ទាត់ជាមួយកីឡាកររបស់ក្លិ ភ្នំពេញក្រោន ក្នុងនោះក៏មាន ការចែករំលែកបទពិសោធន៍ដោយផ្ទាល់ពីសំណាក់គ្រូបង្វឹកថ្មី លោកLeonardo Vitorino ទៀតផង។ បន្ទាប់មក ទើបក្លិបបានរៀបចំកម្មវិធីដើររើសសំរាម និង សម្អាតឆ្នេរអូត្រេះ ក៏ដូចជាការដាំដើមឈើអនុស្សាវរីយ៍ ដើម្បីលើក សម្រស់បរិស្ថានកាន់តែ ស្រស់ស្អាតទៀតផង ព្រមទាំងផ្តល់ធុងសំរាមចំនួន១០០ធុង ដល់សាលាខេត្តផងដែរ។

គួរបញ្ជាក់ថា ក្លិបភ្នំពេញក្រោនបានធ្វើសកម្មភាពដើម្បីសង្គម តាមរយៈកម្មវិធីចែក រំលែកបទពិសោធន៍កីឡាបាល់ទាត់ ហើយក្លិបតែងតែបង្កើតកម្មវិធីផ្សេងៗ ដើម្បីបំផុសចលនា យុវជនឱ្យចូលរួមលេងកីឡា និងបញ្ជៀសយុវជនឱ្យចាកឆ្ងាយពីអំពើអសកម្មនានា ក្នុង សង្គម។ ជាមួយគ្នានេះ យុវជន ដែលចូលរួមទទួល បានសម្ភារសិក្សា និងសម្ភារកីឡាមួយចំនួនផងដែរ៕

ដោយ ហេង ណាលីន