សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា ក្រុមប្រឆាំងបានធ្វើការភូត៣រឿងនៅ អង្គការសហប្រជាជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​ និង​លោក​ អ៊ូ​ កាណែល៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ។ សម្តេចតេជោ បានបន្តថា ពួកគេបាននិយាយភូតទី១គឺ ថាសម្តេចមិនអាចជាន់ដីសហរដ្ឋអាមេរិក បាននោះទេ។ ឯការភូតទី២ គេបាននិយាយថា អាសនៈនៅអង្គការសហប្រជាជាតិ ត្រូវបានដកហូតហើយ និងទី៣ គេនិយាយថា អាសនៈនៅអង្គការសហប្រជាជាតិ មិនត្រូវបានដកហូតនោះទេ ប៉ុន្តែសម្តេចមិនអាចមានវត្តមាននៅអង្គការសហប្រជាជាតិនោះទេ។ សម្តេចតេជោ បញ្ជាក់ថា រាល់ការនិយាយភូតរបស់ក្រុមប្រឆាំងទាំងអស់ត្រូវបាន រលត់ទៅវិញនៅ ពេលដែលសម្តេច អញ្ជើញទៅទីក្រុងញូយ៉ក តាមរយៈវត្តមានសម្តេចនៅបានធ្វើសេចក្តីថ្លែង ការនៅអង្គការសហប្រជាជាតិ។សម្តេចតេជោ បន្ថែមថា ស្ថានភាពបែបនេះ បង្ហាញឲ្យឃើញ អំពីចរិក នៃមេដឹកនាំដែលនិយមបោកប្រាស់។