រុស្ស៊ីឃុំឃាំងពួកភេរវជន IS ដែលគេសង្ស័យ១៨នាក់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា  ឆ្នាំ២០១៨ — ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ( FSB ) បាននិយាយពីថ្ងៃអង្គារថា ខ្លួនបានឃុំឃាំងសមាជិកដែលគេសង្ស័យ១៨នាក់របស់ក្រុមភេរវជនរដ្ឋអ៊ីស្លាម ( IS )​ នៅក្នុងសាធារណរដ្ឋ Tatarstan ពីបទមានផែនការ សម្ងាត់វាយប្រហារភេរវកម្ម ។

FSB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកអ្នកដែលគេឃុំឃាំងនេះត្រូវបានគេសង្ស័យ ពីបទបង្កើតបណ្តាញសម្ងាត់មួយ ដែលមានការសម្របសម្រួលដោយ IS មកពីបរទេស ។

តាម FSB បានឱ្យដឹងថា ពួកគេមានបំណងធ្វើសកម្មភាពភេរវកម្មធ្វើជាដើមរឿងនៅក្នុងប្រទេសរុស្ស៊ី ហើយចូលរួមជាមួយសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរីជាខាងក្រោយ ។ ពួកគេក៏បានជ្រើសរើសពួកអ្នកគាំទ្រដែលគេបានចោទប្រកាន់ផងដែរ ពីក្នុងចំណោមពួកយុវជន      រ៉ាឌីកាល់ ។

FSB  បាននិយាយថា ខ្លួនរឹបអូសយកបានអាវុធនិងគ្រាប់រំសេវ, ឯកសារជ្រុលនិយម ព្រមទាំងនិមិត្ត រូប IS នៅឯលំនៅឋានរបស់ពួកជនសង្ស័យទាំងនេះផងដែរ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)