រុស្ស៊ី និងចិនចុះហត្ថលេខាលើឯកសារចំនួន៩ ស្តីអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងផ្នែកវប្បធម៌ និងមនុស្សធម៌

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃអង្គារ តំណាងនានាមកពីទីភ្នាក់ងារ និងស្ថាប័នរដ្ឋរុស្ស៊ី និងចិនមួយចំនួនបានចុះហត្ថលេខាលើឯកសារចំនួន៩​ ស្តីអំពីកិច្ចសហប្រតិបតិ្តការ នៅក្នុងផ្នែកទំនាក់ទំនង​មនុស្សធម៌ អប់រំ វប្បធម៌ ទេសចរណ៍ ភាពយន្ត ការថែរក្សាសុខភាព និងកីឡា។ ពិធីចុះ​ហត្ថលេខានេះ ត្រូវបានគេធ្វើឡើងនៅវិមានរដ្ឋ​Diaoyutai នៅកណ្តាលទីក្រុងប៉េកាំង​ ដោយ​មាន​វត្តមាននៃឧបនាយករដ្ឋមន្រ្តីរុស្ស៊ី​លោក Tatyana Golikova និង ឧបនាយករដ្ឋមន្រ្តិចិន​លោកស្រី Sun Chunlan។

លោក​ស្រី Chunlan បានសង្កត់ធ្ងន់ថា រុស្ស៊ីទទួលយកនូវការអញ្ជើញរបស់ប្រទេសចិន​ ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកការព្យាបាលជំងឺមហារីក និងអេដស៍ ។ កិច្ចសហ​ប្រតិ​​បត្តិការរវាងប្រទេសទាំងពីរ បានឈានដល់ការសម្រេចនូវជំហានថ្មីមួយ​ វានឹងមានផល​ប្រយោជន៍វិជ្ជមានមួយ ចំពោះកិច្ចទំនាក់ទំនងជាក់ស្តែងទាំងនេះ រវាងប្រទេសចិន និងរុស្ស៊ី។
លោកស្រី​បានគូសបញ្ជាក់ថា ភាគីទាំងពីរ​នឹងធ្វើការងាររួមគ្នាជានិច្ច ចំពោះគម្រោងថ្មី​នានា ហើយបានសម្តែងនូវសេចក្តីសង្ឃឹមសម្រាប់ការអនុវត្តប្រកបដោយជោគជ័យ​នាពេល​អនាគត។

នៅក្នុងចំណោមឯកសារដែលបានចុះហត្ថលេខាជាសំខាន់ទាំងនោះ គឺមានកិច្ចព្រម​ព្រៀងមួយ​ដែលមានគោលបំណងក្នុងការធ្វើពិធីបុណ្យនិស្សិត រុស្ស៊ី-ចិន នៃកីឡារដូវរងា និង​អនុស្សរណៈ​នៃកិច្ចសហ-ប្រតិបត្តិការ​នៅក្នុងផ្នែក​នៃការអប់រំបន្ថែមសម្រាប់កុមារ និងអង្គការនៃ​ការកម្សាន្ត និងថែរក្សាសុខភាពរបស់កុមារ៕

( ប្រភព TASS៖ បកប្រែដោយលោក មាស សំអុល )