រដ្ឋបាលខេត្តកំពង់ធំប្រជុំត្រៀមរៀបចំបុណ្យអុំទូក និងបុណ្យផ្សេងៗនៅថ្នាក់ខេត្ត

AKP កំពង់ធំ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –នៅរសៀលថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំត្រៀមរៀបចំបុណ្យអុំទូក និបុណ្យផ្សេងៗទៀតនៅថ្នាក់ខេត្តក្រោមអភិបតីភាពឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរូមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តនៅថ្ងៃទី៣- ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ 

ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងដើម្បីត្រៀមទូកទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ។ ក្នងពិធីប្រណាំទូកនោះ មានទូកចូលរួមប្រណាំងប្រមាណ ៣៨ទូក ដោយមានទូកមួយចំនួនខកខានមិនបាមកប្រណាំងដោយស្ថានភាពទឹកស្ទឹងសែន ស្រកលឿនពេក និងមានកីឡាករទូកប្រមាណ .២៤៦នាក់។

ឯកឧត្ដមសុខ លូ បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះថា ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ រដ្ឋបាលខេត្តបានរៀបចំការប្រណាំងទូកថ្នាក់ខេត្តនៅតាមដងស្ទឹងសែន ដើម្បីបង្កភាពសប្បាយរីរាយជូនប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកកម្សាន្ត ៏ដូចជាបង្ហាញពីមោទនភាពអំពីជោគជ័យនៃការដឹកនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាប្រទេសជាតិយើងទាំងមូល។ ក្នុងឱកាសនៃការប្រណាំទូកនោះដែរក៏មានការប្រគុំតន្ត្រីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ មានបណ្ដែតប្រទីប និងមានការបាញ់កាំជ្រូចនៅពេលរាត្រីផងដែរ៕

ដោយ ស៊ុម វណ្ណា