កិច្ចប្រជុំការងារអធិការកិច្ច កិច្ចការរដ្ឋបាលនគរបាល និងពន្ធនាគារខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ ថ្ងៃទី ខែតុលា ឆ្នាំ២០១៨ –នៅសាលប្រជុំសាលាខេត្តឧត្តរមានជកាលពីថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានរៀបចំបើកកិច្ចប្រជុំការងារអធិ ការកិច្ច កិច្ចការរដ្ឋបាលនគរបាល និងពន្ធនាគាខេត្តឧត្តរមានជ ក្រោមអធិបតីភាព ឯក   ឧត្តមរស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស ថាវី អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ស្នងការ ស្នងការងខេត្ត ប្រធាន អនុប្រធានពន្ធធានាគារខេត្ត អភិបាល អភិបាលរង ក្រុងស្រុក និងមន្ត្រីរាជការគ្រប់អង្គភាពពាក់ពន្ធក្នុងខេត្តជាច្រើនរូបផងដែរ។

ឯកឧត្តមស ថាវី បានមានប្រសាន៍ថា កន្លងមកថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បានខិតខំអនុវត្តន៍នូវតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ តែក៏វាមិនអាចល្អឥតខ្ចោះនោះទេ តែងតែមានភាពខ្វះចន្លោះ ដោយកំហុសបច្ចេក ទេស ឬដោយសារកម្រិតយល់ដឹងអំពីការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលថ្នាក់លើបានដាក់ចុះ។

ឯកឧត្តម បានបន្ថែមថា តាមរយៈការធ្វើអធិការកិច្ចនេះគឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចំាង  ឱ្យឃើញនូវចំណុចវិជ្ជមាន បញ្ហាប្រឈមនានា ដែលយើងបានជួបប្រទះ ហើយដែលក្រុមការងារបានរកឃើញ និងផ្តល់នូវអនុសាសន៍ជាមូលដ្ឋានសម្រាប់យើងកែលម្អឡើងវិញ ដែលជាការរួមចំណែកលើកកម្ពស់នូវការអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពឡើង

ឯកឧត្តម រស់ វរុណ មានប្រសាសន៍លើកឡើងថា រាល់ការងារអធិការកិច្ច ជាការងារដែលលំបាកស្មុគស្មាញ ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស្ថាប័ន ត្រូវមានសមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងកិច្ចការបច្ចេកទេសអធិការកិច្ច និងមានសមត្ថភាពផ្នែកច្បាប់ឱ្យច្បាស់ពិតប្រាកដ ព្រមទាំងមានសីលធម៌ស្អាតស្អំ

ឯកឧត្តមបានបន្តថា កន្លងមកនេះក្រសួងបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវដើម្បីទប់ស្កាត់ការរំលោភដោយអំណាច និងរួមចំណែកប្រឆាំងអំពើពុករលួយ ជាមួយគ្នានោះដែរ ក្រសួងបានអង្កេតស្រាវជ្រាវ នៅតាមក្រសួងស្ថាប័ន អង្គភាពជាតិ និងនៅថ្នាក់ក្រោមជាតិ ដោយបានរកឃើញចំណុចខ្វះខាត និងភាពអសកម្មមួយចំនួន និងបានធ្វើការកែតម្រូវ ដោយបានធ្វើសេចក្តីណែនាំជាលិខិតបទដ្ឋានគតិយុត្តជាច្រើន ជូនដល់បណ្តាក្រសួង ស្ថាប័ន ដែលមានបញ្ហា ឱ្យកែលម្អនូវរាល់ចំណុចខ្វះខាតទាំងឡាយ ដូចជា កិច្ចការរដ្ឋបាលការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជំរុប្រសិទ្ធភាព ផលិតភាព និង គុណភាពសេវាសាធារណៈ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង

ដោយ ទិត ស្រ៊