ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តបេសកកម្មលើកទី៥៧ ក្នុងការចុះជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិត នៅស្រុកមុខកំពូល

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ៦.៧៨៥ នាក់ ដែល ​ម​​​​​​ពីរោងចក្រ សហគ្រាសចំនួន ៤ នៅខេត្តកណ្ដាជាបន្តទៀត ដែលពិធីនេះត្រូវបាន​ប្រា​រព្ធធ្វើឡើ​​នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១​ ខែតុលា ឆ្នាំ២០១៨ នៅភូមិកណ្ដាល  ឃុំព្រែកអញ្ចាញ  ស្រុកមុខកំពូល ខេត្តកណ្ដាល។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង​ថា រោងចក្រ សហគ្រាសទាំង៤ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីចូលរួមសំណេះ​សំ​ណា​ល​ជា​​​មួយសម្តេចតេជោ ហ៊ុន សែន ត្រូវបានវិនិយោគដោយអ្នកវិនិយោគមក​ពីប្រទេសចិន​ចំនួន​២ អង់គ្លេសចំនួន១ និងខ្មែរចំនួន១ ដែលក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួ ៣ និង ផលិត​ក្ដារបន្ទះ​​ចំនួន ១ ​ចំ​ពោះផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំ​​ចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់​ផ្គង់​នៅទីផ្សារក្នុងប្រទេសផងដែរ។ តាមរយៈរោងចក្រ សហគ្រាទាំងនេះ បានបង្កើតនូវមុខរបរ និង​ការងារបន្ថែមជាច្រើនក្នុងមូលដ្ឋាន ដូចជាជួលផ្ទះ លក់ម្ហូបអាហារ ដឹកជញ្ជូន និងសេវាកម្ម​ផ្សេងៗ​ទៀត។ បច្ចុប្បន្ន​ខេត្តកណ្ដាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៦៤ មានកម្មករ និយោជិត ១៥៥.១៣៨នាក់ ដែ​លមានប្រាក់ឈ្នួ​​សរុបប្រមាណ ៣៧២លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ក្នុងនោះ​រោង​ចក្រ​កាត់ដេរសម្លៀកពាក់ និងផលិតស្បែកជើងមានចំនួន១៧០ មានកម្មករនិយោជិត ១៣៧.៦៦៤​​នាក់ ដែលមានប្រាក់ឈ្នួលសរុបចំនួន ៣៣០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។

ឯកឧត្ដម​​​​​​​​​​​​​​​​​​​​​​​​​​​​​​បា​ន​គូសបញ្ញជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច តេជោនាយករដ្ឋមន្ត្រី កម្ពុ​ជាបានម្រេនូវសមិទ្ធផលដ៏ធំធេងក្នុងការពង្រឹងសន្តិភាព ស្ថិរ ភាព ការរក្សា និងបង្កើត​ការ​ងារជូនកម្មករនិយោជិត។ វិស័យការងារមានការរីកចម្រើន អត្រា មានការងារធ្វើ ៩៩,ភាគរយ នៃ​កម្លាំងពលកម្មសរុ​​បប្រមាណជិត ១០លាននាក់ ក្នុងនោះ សហគ្រាស គ្រឺះស្ថានសេដ្ឋកិច្ច​ក្នុង​ប្រព័​ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ មានចំនួនសរុបជាង ១​ម៉ឺ​ន ២ពាន់ និងមានកម្មករ និយោជិតសរុបជិត ១លាន ៥សែននាក់ ដែលមានប្រាក់ឈ្នួល​សរុ​ប​ជា​មធ្យមប្រមា​​ជាង ៣ពាន់ ៥រយលានដុល្លារអា ម៉េរិក ក្នុងនោះវិស័យកាត់ដេរ​សម្លៀក​បំពា​ក់​​​​ និងស្បែកជើមានកម្មករនិយោជិតជាង ៨សែន ៣ម៉ឺននាក់ ដែលមានប្រាក់ឈ្នួល​សរុប​ប្រ​មា​ណជិត ២ពាន់​​លានដុល្លារអាម៉េរិក។ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធ​សរុបមាន​ចំនួន​ជិត ៦សែន មានកម្មករចំនួនជាង ២លាន៤សែន នាក់ វិស័យកសិកម្មប្រមាណជាង ៤​លា​ន​​នាក់ ពលករធ្វើការ នៅក្រៅប្រទេសមានចំនួន ប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារ​ណៈ​ចំនួនប្រមា​​ជាង ៥សែននាក់។

គួរបញ្ជាក់ដែរថា  ដើម្បីជំរុញវិស័យឧស្សាហកម្មឱ្យមានសន្ទុះទៅមុ​ខកាន់តែខ្លាំងក្លា​នោះ​ ​​សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលដោយ​ផ្ទាល់ជាមួយ​កម្ម​ករ​​​​និយោជិត ដែលចាប់ផ្ដើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបជាមួយកម្មករនិយោជិត ប្រធាន​រដ្ឋ​​បាល ប្រធានផ្នែក ប្រធានក្រុមសរុបចំនួន៥៧លើក ដែលមានអ្នកចូលរួមសរុប ៨០០.៥៦៨ នាក់ហើយ ដែលតាមរយៈនៃជំនួបនេះប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវ​គោល​នយោ​បា​យថ្មីៗលើវិស័យឧស្សាហកម្ម ក៏ដូចជា​ ដោះស្រាយបញ្ហាប្រឈមនានា និងផ្ដល់នូវអត្ថ​ប្រយោ​ជ​ន៍ជាច្រើនសម្រាប់កម្មករ និយោជិតផងដែរ៕

ដោយជឹម ណារី