អនុប្រធានសភាតំណាងប្រជាជន​ចិន​ទូទំាងប្រទេសនឹងអញ្ជើញមកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ និងមិត្តភាពនៅកម្ពុជាចាប់​ពី​ថ្ងៃទី​០១ ដល់ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការ​អញ្ជើញ​របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជន​ចិនទូ​ទំាងប្រទេស ដឹកនាំដោយ ​ឯកឧត្តម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជន​ចិន​ទូទំាងប្រទេស នឹងអញ្ជើញមកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណា​ចក្រ​កម្ពុជា រយៈពេល​៤ថ្ងៃ គឺចាប់​ពី​ថ្ងៃទី​០១ ដល់ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

​នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំង​ប្រទេស មានកម្មវិធីគ្រោង​ជួប​សម្តែងការគួរសមជាមួយ​ថ្នាក់​​​ដឹកនាំ​សំខាន់ៗ នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលមានជាអាទិ៍៖

ជួបសម្តែងការគួរសមនិងធ្វើសវនាការជាមូយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ជួបសម្តែងការគួរសមនិងធ្វើសវនាការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ជួបសម្តែងការគួរសមនិងធ្វើសវនាការជាមូយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ និងប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាប៕