គម្រោងកែលម្អប្រព័ន្ធលូប្រឡាយនៅរាជធានីជំហានទី៤ នឹងស្ថាបនានៅដើមឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –គម្រោងកែលម្អប្រព័ន្ធប្រឡាយ លូ អាងស្តុកទឹកកខ្វក់ និងគម្រោងការពារទឹកជំនន់នៅ រាជធានីភ្នំពេញជំហានទី៤ នឹងអនុវត្តន៍ស្ថាបនានៅដើមឆ្នាំ២០១៩ ក្នុងគម្រោងទឹកប្រាក់ ប្រមាណ៣០លានដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ស្តីពីការគម្រោងកែលម្អប្រព័ន្ធប្រឡាយ លូជំហានទី៤    លោក នួន ផារ័ត្ន អភិបាលរងរាជ ធានីភ្នំពេញថ្លែងថា “ថវិកាប្រមាណ៣០លានដុល្លាអាម៉េរិក ដែលជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន សម្រាប់ធ្វើការកែលម្អប្រព័ន្ធប្រឡាយ លូ និងគម្រោងការពារទឹកជំនន់ នៅរាជធានីភ្នំពេញនឹងចាប់ស្ថាបនានៅដើមឆ្នាំ២០១៩ បន្ទាប់ពីក្រុមជំនាញការរបស់ជប៉ុន មកធ្វើការសិក្សាបន្ថែមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ”។

លោកបានបញ្ជាក់ថា គម្រោងជំហានទី៤នេះ គឺធ្វើការស្ថាបនានូវប្រព័ន្ធលូថ្មីជាលូមេ ម្រាប់ដោះទឹកជន់លិចដោយទឹកភ្លៀង នៅភាគខាងជើងរមណីយដ្ឋានវត្តភ្នំ និងស្ថាបនា អាងស្តុកទឹកកខ្វក់នៅខាងក្រោមសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  (CDC) ក្នុងបំ ណងធ្វើកាត់បន្ថយការជន់លិចនៅតំបន់មួយចំនួននៅកណ្តាលរាជធានីភ្នំពេញ”។

គម្រោងថវិកា៣០លានដុល្លារអាម៉េរិកជាជំនួយរបស់ជប៉ុននេះ គឺស្ថាបនាដើម្បីរំដោះ ការជន់លិចទឹកភ្លៀង បានតែក្នុងតំបន់ខណ្ឌដូនពេញ និងខណ្ឌទួលគោកប៉ុណ្ណោះ។ ចំពោះ ការជន់លិចនៃតំបន់ផ្សេងៗទៀត ដូចជាក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌ ដង្កោ លោក នួន ផា រ័ត្ន បានបញ្ជាក់ថា គឺស្ថិតនៅក្នុងគម្រោងទី៥ ដែលសាលារាជ ធានីភ្នំពេញបានដាក់ផែនការរួចហើយ ជាពិសេសរំដោះការជន់លិចនៅតំបន់ខាងមុខ ព្រលានយន្តហោះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យ ដឹងដែរថា “ចំពោះគម្រោងជំហានទី៤នេះ គឺអនុវត្តន៍លើការដាក់បណ្តាញលូមេនៅក្នុងភូមិ សាស្ត្រខណ្ឌទួលគោក ប្រវែង៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី ទំហំ១៥ម៉ែត្រគុ និង២០០ម៉ែត្រ  និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាCDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹក នៅ ស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់, និងផ្តល់រថយន្តបូម ទឹកចល័ត ចំនួន២គ្រឿងផងដែរ។ ទាក់ទិនទៅនឹងគម្រោងកែលម្អប្រព័ន្ធលូនេះ លោក សាំ ពិសិដ្ឋ បញ្ជាក់ឱ្យដឹងថា គឺស្ថាបនាលូមេថ្មីតែម្តង មិនបានគោះលូចាស់ចេញនោះទេ។  

គម្រោងកែលម្អជំហានទី៤នេះ នឹងចូលរួមកាត់បន្ថយបានច្រើននៃការជន់លិចដោយ ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ ដោយសារគម្រោងនេះ គឺរៀបចំដាក់ប្រព័ន្ធលូមេធំៗ និងធ្វើការស្តារប្រឡាយបើកមុខទឹកឱ្យបានធំ សម្រាប់ខណ្ឌនៅជាយក្រុង។ ដោយ យុទ្ធនាការ ស្តាលូនាពេលកន្លងទៅគឺមានប្រសិទ្ធភាពខ្ពស់ គឺទឹកហូលឿនមិនបណ្តាលឱ្យទឹកជន់លិច យូម៉ោងនោះទេ។

ចំពោះគម្រោងស្ថាបនាកែលម្អប្រព័ន្ធលូប្រឡាយ អាងស្តុកទឹក ស្ថានីយបូមទឹក និង គម្រោងការពារទឹកជំនន់ ជំហានទី៤នេះ គឺក្រុមហ៊ុនកុងស៊ូតង់ សហការជាមួយក្រុមហ៊ុន  TO A Cooperation របស់ជប៉ុនអ្នកសាងសង់ ដែលប្រើរយៈពេល៣៦ខែ ដើម្បីស្ថាបនាឱ្យ បានរួចរាល់៕

ដោយ សួស សំរិត