រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញឱ្យមន្រ្តីជំនាញរួមគ្នាជាមួយប្រតិបត្តិករទេសចរណ៍បង្កើត ឱ្យមានផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត

AKP សៀមរាប ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ -រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានជំរុញញឱ្យមន្រ្តីជំនាញរួមគ្នាជាមួយប្រតិបត្តិករទេសចរណ៍ បង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសទេសចរណ៍សហគមន៍។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍ជាមួយរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ក្នុងរយៈ ពេល៩ខែឆ្នាំ២០១៨ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា លំហូរចូលនៃភ្ញៀវ ទេសចរមក កម្ពុជា ជាពិសេសនៅខេត្តសៀមរាប គឺមានការកើនឡើងជាបន្តបន្ទាប់ ដែលបានរួមចំណែក យ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា បង្កើនការងារ និងបង្កើននូវប្រភពនៃប្រាក់ចំណូល ដល់ប្រជាពលរដ្ឋកម្ពុជា។ឯកឧត្តមបានបន្តថា ដើម្បីឱ្យអ្នកទេសចរមកកម្សាន្តនៅកម្ពុជាកាន់ តែច្រើនបន្ថែមទៀត ជាពិសេសការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ។ ឯកឧត្តមរដ្ឋ មន្រ្ដីបានបន្ដទៀតថា បច្ចុប្បន្ននេះ​ដើម្បីឱ្យអ្នកទេសចរបានស្គាល់ពីរមណីយដ្ឋានទេសចរណ៍ ធម្មជាតិនៅតាមសហគមន៍ជាច្រើនដែលមាននៅខេត្តសៀមរាប រាជដ្ឋាភិបាលកម្ពុជាបាន បង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ដែលជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទ គំាទ្រ ថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង និងស្វ៊ីស។ កន្លងមក កម្មវិធីនេះបានដាក់ឱ្យប្រើប្រាស់ ផែនទី ទេសចរណ៍ “សៀមរាបក្រៅពីប្រាសាទ” ដែលផែនទីនោះបានបង្ហាញអំពីរមណីយដ្ឋាន ទេស ចរណ៍ធម្មជាតិទំាងអស់ដែលមាននៅក្នុងខេត្តសៀមរាបឱ្យអ្នកទេសចរបានដឹង ទន្ទឹមនេះ កាលពីថ្ងៃទី១៩ខែតុលាឆ្នំាំ២០១៨កន្លងទៅ កម្មវិធីនេះក៏បានដំណើរកម្សាន្តសាកល្បងសេវា កម្មទេសចរណ៍ “សៀមរាបក្រៅពីប្រាសាទ” ដោយបាននាំអ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណ៩០នាក់ទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនដែលមានភាពទាក់ទាញនៅក្នុងខេត្តសៀមរាប។

ឯកឧត្តមបានចាត់ទុកថា នេះគឺជាផលិតផលថ្មីមួយទៀតដែលធ្វើឱ្យភ្ញៀវទេសចរស្នាក់ នៅកម្ពុជាបានយូរ។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានលើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធកំពុងតែគិតគូរអំពើបញ្ហាផ្លូវនេះទាំងនៅក្នុងក្រុងសៀមរាប និងផ្លូវទៅកាន់តាមរម ណីយ ដ្ឋានទេសចរណ៍នានានៅក្នុងខេត្ត។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរកំពុង តែធ្វើការជួសជុលផ្លូវមួយចំនួននៅក្នុងខេត្តជាបណើ្ដរៗហើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ការ ស្ថាបនាផ្លូវនេះ មិនអាចធ្វើឱ្យរួចរាល់ទាំងអស់បានទេ គឺអាជ្ញាធរ នឹងធ្វើជាបន្តបន្ទាប់៕

ដោយ ឃុត សៅ