ព្យុះមួយបានវាយប្រហារប្រទេសអ៊ីតាលី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (៣០.១០.១៨)

អ៊ីតាលី៖ កាលពីថ្ងៃចន្ទយ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីតាលីនៅពេលមានភ្លៀង​ខ្លាំងនិងខ្យល់បោកបក់មកលើប្រទេសនេះហើយបានបណ្តាលឱ្យកម្ពស់ទឹកនៅក្នុងទីក្រុងវេននីសឡើងដល់កម្រិតខ្ពស់មួយ មិនដែលមានក្នុងប្រវត្តិសាស្ត្រ។

អាជ្ញាធររាយការណ៍ថាដើមឈើបានធ្លាក់លើរថយន្តដែលបានសម្លាប់មនុស្សពីរនាក់នៅក្នុងរថយន្តនោះស្ថិតនៅមិនឆ្ងាយពីទីក្រុងរ៉ូមហើយក៏មានការស្លាប់របស់បុរសម្នាក់នៅភាគខាងត្បូងរដ្ឋធានីនិងមួយទៀតនៅតំបន់ណាបឡេស។

ស្ទើរតែទាំងអស់នៃប្រទេសអ៊ីតាលីភាគខាងជើងត្រូវស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នដោយសារ
កំលាំងខ្យល់ព្យុះកើនឡើងរហូតដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងនិងមានភ្លៀងធ្លាក់ខ្លាំងស្មើនឹង​ចំនួនទឹកភ្លៀងធ្លាក់ក្នុងរយៈពេលច្រើនខែកន្លងមក។