ប្រធានាធិបតីហ្វីលពីនអបអរសាទរសម្តេចតេជោដែលត្រូវបានជ្រើសរើស ជានាយករដ្ឋមន្រ្តីអាណត្តិទី៦

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖

ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែតុលា២០១៨បានឲ្យដឹងថា ឯកឧត្តម រ៉ូឌ្រីហ្គោ រ៉ោ ឌូទែរតេប្រធានាធិបតីហ្វីលីពីនបានផ្ញើលិខិតផ្លូវការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជាណាកចក្រកម្ពុជាអបអរសាទរសម្តេចដែលត្រូវបានជ្រើសតាំងជានាយរដ្ឋមន្រ្តីសម្រាប់អាណតិ្តទី៦នៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប្រធានធិបតីបានលើកឡើងក្នុងលិខិតខាងលើថា ”សម្តេចតេជោខ្ញុំសូមអបអរសាទរ សម្តេចតេជោ ចំពោះការទទួលបានអណត្តិជាថ្មី ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មីនេះ ។ ខ្ញុំមានជំនឿថា មិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើង នឹងកាន់តែស៊ីជម្រៅថែមទៀតខណៈពេលដែលយើងបន្តធ្វើការរួមគ្នា ដើម្បីបំពេញនូវបំណងប្រាថ្នារួមរបស់យើងក្នុងបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពដ៏ធំធេងថែមទៀតដល់ប្រទេស និងប្រជាជនយើងទាំងពីរ”។

ឯកឧត្តម ប្រធានាធិបតីបន្តថា ”ខ្ញុំសូមប្រសិទ្ធិពរជូន សម្តេចតេជោ សូមប្រកបដោយសុខភាពល្អ និងទទួលបានជោគជ័យជាបន្តទៀត ក្នុងការដឹកនាំប្រជាជនកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត។ សូមសម្តេចតេជោ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ”។