លោក ​ពុំពីអូ ទំនងជានឹងជួបប្រជុំជាមួយ​សមភាគីកូរ៉េខាងជើង ​នៅអាម៉េរិកនាសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ — ប្រភពការទូតកូរ៉េខាងត្បូងមួយរូប​បាននិយាយកាលពីថ្ងៃចន្ទ ខណៈដែលភាគីទាំងពីរ​បានជម្រុញក្នុងការរៀបចំកិច្ចប្រជុំកំពូលលើកទី២មួយរវាងមេដឹកនាំទាំងពីរថា​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាម៉េរិកលោក ម៉ិក ពុំពីអូ ទំនងជានឹងជួបប្រជុំជាមួយសមភាគីកូរ៉េខាងរបស់លោក នៅអាម៉េរិក​ នាសប្តាហ៍ក្រោយនេះ។

លោក ពុំពីអូ ​បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី១៩ ខែតុលា ជាមួយវិទ្យុ​សំឡេងសហរដ្ឋអាម៉េរិកថា ខ្ញុំសង្ឃឹមថា នឹងមានកិច្ចចរចា ជាមួយសមភាគីកូរ៉ខាងជើងរបស់​លោក នាសប្តាហ៍ក្រោយនេះ និងអាចនៅពាក់កណ្តាលសប្តាហ៍ឬយ៉ាងណានោះ ដើម្បីបន្ត​ដោះស្រាយអំពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​នៅកូរ៉េខាងជើង និងកិច្ចប្រជុំកំពូលដ៏មាន​សក្តានុពល​មួយ។

ប្រភពដែលគេបានដឹងថា ទាក់ទងទៅនឹងកិច្ចពិគ្រោះយោបល់អាម៉េរិក-កូរ៉េខាងជើង​បាននិយាយថា នៅពេលដែលការកត់សម្គាល់នានារបស់លោក​រដ្ឋមន្រ្តីការបរទេសលោក ពុំពីអូ (នៅពេលកិច្ចប្រជុំ) ត្រូវបានគេគ្រោងទុក សម្រាប់ចុងខែតុលានេះ ប៉ុន្តែខ្ញុំយល់ថា វាត្រូវបានគេពន្យារពេលដល់ទៅពីរថ្ងៃ​ដោយសារតែ កាលៈទេសៈខាងភាគីអាម៉េរិក។
លោកបាននិយាយថា ទីតាំងនៃកិច្ចប្រជុំ ប្រហែលនឹងត្រូវបានគេធ្វើឡើងនៅ​ឆ្នេរសមុទ្រ​ខាងកើតរបស់​អាម៉េរិក ដោយលើកឡើងនូវជម្រើសពីរ អាចនៅទីក្រុងវ៉ាស៊ីងតោន ឬទីក្រុងញ៉ូវយ៉ក។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីពេលមុននេះបាននិយាយថា លោក សង្ឃឹមថា នឹងជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន បន្ទាប់ពីការជ្រើសរើស​ទីតាំងមួយ នៅក្នុងចំណោមទីតាំងពីបី ឬបួនទីតាំងនោះរួចមក​។

តាមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Adviser John Bolton បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ ទំនងនឹងត្រូវបានគេធ្វើឡើងនៅដើមឆ្នាំក្រោយនេះ។ កិច្ចប្រជុំកំពូលលើកដំបូងបានធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ ដោយមានការប្តេជ្ញាចិត្តរបស់លោក គីម ក្នុងការធ្វើការងារឆ្ពោះទៅរក​ការធ្វើមិនឱ្យមាននុយក្លេ​អ៊ែរ ហើយនិងការកាត់បន្ថយការដាក់ទណ្ឌកម្មនានាប្រឆាំងនឹងរបបមួយនេះ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )