កូរ៉េខាងត្បូង និងអាម៉េរិកនឹងធ្វើកិច្ចចរចាការពារជាតិប្រចាំឆ្នាំនៅទីក្រុង វ៉ាស៊ីងតោននាសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ — ពួកមន្រ្តីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូង និងអាម៉េរិក​នឹងធ្វើ​កិច្ចចរចាថ្នាក់រដ្ឋមន្រ្តីការពារជាតិប្រចាំឆ្នាំរបស់ពួកគេ នៅទីក្រុងវ៉ាស៊ីងតោន​នាសប្តាហ៍នេះ ចំពោះកម្រិតនៃបញ្ហានានាទ្វេភាគី មានដូចជា ការផ្ទេរការគ្រប់គ្រងប្រតិបត្តិសម័យសង្រ្គាម​(OPCON)។


រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក ចេអុង គីយ៉ុង-ដូ​ និងសមភាគីអាម៉េរិករបស់​លោកលោក ជេម ម៉ាទីស នឹងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់​ផ្នែកសន្តិសុខលើកទី៥០​ (SCM) នាថ្ងៃពុធស្អែកនេះ ខណៈដែលសម្ព័ន្ធមិត្តស្វែងរកដើម្បីរក្សាឱ្យបានដូចគ្នានេះ ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរឡើងការបញ្ចប់ និងពេញលេញនូវការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង​ដែល​បាន​ផ្ទៀងផ្ទាត់នោះ។

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីងតោន​បានគ្រោងនឹងឈានកិច្ចព្រមព្រៀងគ្នាមួយ លើ​ការតាក់តែងថ្មីមួយនៃទីបញ្ជាការដែលរួមគ្នាមួយរបស់ពួកគេ ដែលត្រូវធ្វើឡើងបន្ទាប់ពី ការផ្ទេរ OPCON លើលក្ខខណ្ឌដែលមូលដ្ឋានមួយ។ ជាមួយនឹងលក្ខខណ្ឌនេះដែរ ឧត្តសេនីយ៍​កូរ៉េខាងត្បូងមួយរូប នឹងដឹកនាំកងកម្លាំងដែលរួមគ្នានេះ។

ទីក្រុងសេអ៊ូល ត្រូវបានសន្មត់ថា នឹងយកមកវិញ​ OPCONនាសម័យសង្គ្រាម​កាលពីឆ្នាំ​២០១៥ ប៉ុន្តែការផ្ទេរ​នេះត្រូវបានអាក់ខានទៅវិញ​ខណៈដែលសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នា​កាល​ពីឆ្នាំ២០១៤ ក្នុងការប្រគល់លក្ខខណ្ឌដែលមានមូលដ្ឋានមួយនេះ ក្នុងការបញ្ជាក់ការបង្ក​ហេតុខាងមីស៊ីល និងនុយក្លេអ៊ែរដែលកាន់តែបន្តរបស់ទីក្រុងព្យុងយ៉ាង។

នៅ SCM ភាគីទាំងពីរបានគ្រោងផងដែរ ដើម្បីសម្របសម្រួលចំពោះសំណើ ក្នុងការផ្អាក​ការធ្វើសមយុទ្ធតាមដែនអាកាស Vigilant Ace ប្រចាំឆ្នាំ​របស់ពួកគេ ដែលមានការចូលរួមពី​យន្តហោះប្រមាណ ២៧០គ្រឿង​កាលពីឆ្នាំកន្លងទៅ​ ក្នុងការបង្ហាញនូវកងកម្លាំងមួយប្រឆាំង​ទៅ​នឹងការបង្កហេតុពីទីក្រុងព្យុងយ៉ាងជាបន្តបន្ទាប់នោះ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )