ទីប្រឹក្សានយោបាយកំពូលចិនអបអរសាទរ ការបើកវេទិកាពុទ្ធសាសនាពិភពលោកលើកទី៥

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ — ទីប្រឹក្សានយោបាយកំពូលរបស់ប្រទេសចិនបាននិយាយពីថ្ងៃចន្ទនេះថា រដ្ឋាភិបាលចិនគាំទ្រ មជ្ឈដ្ឋានព្រះពុទ្ធសាសនាក្នុងស្រុក ព្រមទាំងសហគមន៍ពុទ្ធសាសនាពិភពលោក ដែលអនុវត្តន៍នូវការផ្លាស់ប្តូរគ្នាជាមិត្ត, ជំរុញការភ្ជាប់គ្នាប្រជាជននិងប្រជាជន ព្រមទាំងធ្វើការជាមួយគ្នា ដើម្បីបង្កើតពិភពលោកមួយ ដែលកាន់តែល្អឡើង ។

លោក វ៉ាង យ៉ាង ( Wang yang ) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ការិយាល័យនយោបាយ នៃ គណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ( CPC )ព្រមទាំងជាប្រធានគណៈកម្មការជាតិសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន បានផ្ញើលិខិតអបអរសាទរមួយ ដល់វេទិកាពុទ្ធសាសនាពិភពលោកលើកទី៥ ដែលបានបើកធ្វើនៅ Putian ខេត្តហ្វ៊ជៀន ប្រទេសចិនខាងកើត ។

នៅក្នុងលិខិតរបស់លោក វ៉ាង បាននិយាយថា លទ្ធិពុទ្ធសាសនាគួរតែធ្វើការរួមចំណែកជាវិជ្ជមាន ដើម្បីជំរុញសន្តិភាពពិភពលោក ,បង្កើនសុខុមាលភាពមនុស្សជាតិ, កសាងសហគមន៍មួយដែលមានអនាគតដូចគ្នាសម្រាប់មនុស្សជាតិ ព្រមទាំងបង្កើតអនាគតមួយ ដែលកាន់តែប្រសើរឡើងសម្រាប់យើងទាំង អស់គ្នា ។

លោក You Quan សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល CPC នឹងជាប្រធានផ្នែក ការងាររណសិរ្សរួបរួមគ្នានៃគណៈកម្មាធិការកណ្តាល CPC បានថ្លែងបើកពិធីនេះ ។
លោក You សង្ឃឹមថា សហគមន៍ព្រះពុទ្ធសាសនានឹងពិនិត្យមើលឱ្យបានកាន់តែស៊ីជម្រៅនៅក្នុង តម្លៃព្រះពុទ្ធសាសនា ព្រមទាំងរួមចំណែកគតិបណ្ឌិតដល់ការជំរុញនូវសុខុមាលភាពមនុស្សជាតិ ហើយនឹង ការពារសន្តិភាពពិភពលោក ។

អ្នកកាន់ព្រះពុទ្ធសាសនា, អ្នកប្រាជ្ញនិងពួកអ្នកតំណាងជាង១.០០០នាក់ មកពីប្រទេសនិងតំបន់ចំនួន៥៥បានចូលរួមពិធីបើកវេទិកានេះ ដែលរៀបចំរួមគ្នាដោយសមាគមន៍ព្រះពុទ្ធសាសនាចិន ព្រមទាំងសមាគមន៍ទំនាក់ទំនងវប្បធម៌សាសនាចិន ។ វេទិកាព្រះពុទ្ធសាសនាពិភពលោក នេះត្រូវបានផ្តួចផ្តើមគំនិតដោយមជ្ឈដ្ឋានពុទ្ធសាសនា នៅក្នុងចិនដីគោក, តៃវ៉ាន់,ហុងកុង និង ម៉ាកាវ ក្នុងឆ្នាំ ២០០៥ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )