វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ ស្តីពីការទទួលព័ត៌មានសាធារណៈពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ

AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង  

វេទិកាផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក ឃុំគណៈអភិបាលស្រុក មន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីបណ្ដាុំនានា ក្នុងស្រុកសាមគ្គីមានជ័យសរុប២៥៣នាក់ផងដែរ។

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធាមានប្រសាសន៍ថា ការបើកវេទិកានេះឡើងគឺដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន ដែលជាកង្វះខាតរបស់អាជ្ញាធរដែនដី ក្នុងការបម្រើសេវាជូនពួកគាត់មិនបានល្អកន្លងមកនោះ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ក៏មានគោលបំណង ផ្ដល់ព័ត៌មាន​ដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមកនិងបញ្ហា​ប្រឈមនានា ហើយបានផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីអាទិភាពនៃការ​ងារ​អភិវឌ្ឍន៍​របស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខៗទៀត។ ផ្ដល់ឱកាសដល់​ប្រជាពល រដ្ឋ លើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន ទទួលយកនូវសំណូមពររបស់​ប្រជាពល រដ្ឋ ដើម្បីពិភាក្សានិងឆ្លើយតបក្នុងការលើកកម្ពស់កិច្ចសហការ និងទទួល​បានព័ត៌មានប្រសើរ ជាងមុនអំពីតម្រូវការរបស់ប្រជាពលរដ្និងការ​យល់ដឹងកាន់តែច្បាស់អំពីការងារអភិវឌ្ឍន៍នៅមូលដ្ឋាន​ប្រកបដោយ​ចរីភាព តាមបែបប្រជាធិបតេយ្យ។

នៅក្នុងវេទិកានេះដែរលោកជំទាវ ដោក សុទ្ធា មានប្រសាសន៍សង្កត់ធ្ងន់ថា អាជ្ញារគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីមានការចូលរួមពីប្រជាពល​រដ្ឋ​​ក្នុង​ ការបញ្ចេញមតិ យោបល់ បង្ហាញពីការពិតដែលកើតមានឡើងនៅក្នុង​មូលដ្ឋាន​ភូមិឃុំរបស់​ពួកគាត់។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវមាន​តម្លាភាព​ក្នុងការផ្តល់សេវាសាធារណៈ និងដោះស្រាយតាមសំណូមពរចាំបាច់ ជា​ពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនប្រជាពល រដ្ឋ ត្រូវតែធ្វើឱ្យបានរហ័ស ប្រកបដោយតម្លាភាពត្រឹមត្រូវ និងមានអាកប្បកិរិយារួសរាយ រាក់ទាក់ ទន់ភ្លន់ ដែល​នេះជាក្រមសីលធម៌របស់មន្ត្រីបម្រើប្រជាពលរដ្ឋ។

លោកជំទាវប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងអំពីការដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានកំណើន​សេដ្ឋកិច្ច ល្អប្រសើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យ

ដោយសោម ឫទ្ធី