ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលទេយ្យទាន និងថវិកាពីសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖


​រាជធានីភ្នំពេញ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានទទួលទេយ្យទាននិងថវិកាមួយចំនួនពីសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទ​ថុល្ល ដើម្បីយកទៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយប្រការផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ។

ពិធីប្រគល់-ទទួលទេយ្យទាននេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអង្គារទី៣០ខែតុលាឆ្នាំ២០១៨​នេះ នៅវត្តលង្កាព្រះកុសុមារាម។


លោកមាន ចាន់យ៉ាដាបានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការសា​ខាកាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា សូមគោរព និងកោតសរសើរចំពោះទឹកព្រះ​ទ័យរបស់ស​ម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល និងព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ ក្នុងការបរិច្ចាគទេយ្យទាន​ផ្ទាល់ខ្លួន ចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ៕