ក្រុមអាយស៊ីសដណ្តើមកាន់កាប់ទឹកដីដែលបាត់បង់នៅភាគខាងកើតប្រទេសស៊ីរីស្ទើរតែទាំងអស់វិញ​

​វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៩.១០ .១៨)

ស៊ីរី៖ ក្រុមរដ្ឋឥស្លាម ដែលហៅកាត់ថា អាយស៊ីស បានដណ្តើមកាន់កាប់ទឹកដី
ដែលកងទ័ពរដ្ឋាភិបាលស៊ីរីគំាទ្រដោយអាមេរិកបានមកវិញស្ទើរតែទំាងអស់នៅភាគខាងកើតប្រទេសស៊ីរី ចាប់តាំងពីក្រុមនេះបានបើកការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុន ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីរបស់មន្ត្រីស្ថាប័នឃ្លំាមើលសង្គ្រាមមួយ
ដែលបាននិយាយកាលពីថ្ងៃអាទិត្យនេះថា ការបាត់បង់ទឹកដីនេះ គឺជាបរាជ័យយដ៏ធំមួយ
របស់កងទ័ពរដ្ឋាភិបាល បន្ទាប់ពីកងកម្លំាងដែលដឹកនំាដោយក្រុមកុលសម្ពន្ធ ឃឺដ
បានវាយកម្ទេចទីតំាងចុងក្រោយរបស់ពួកអាយស៊ីស នៅក្នុងខេត្តភាគខាងលិចឈ្មោះ ដែរ​អាល់ហ្សួ
កាលពីថ្ងៃទី ១០ ខែ កញ្ញា កន្លងមកនេះ ​។

តាមរបាយការណ៍របស់អង្គការឃ្លំាមើលសង្គ្រាមនោះ បានឲ្យដឹងថា
ទាហ៊ានរបស់កងទ័ពរដ្ឋាភិបាលចំនួន ៧០ នាក់ត្រូវបានសម្លាប់ដោយក្រុមអាយស៊ីស
ក្នុងការវាយប្រហារចាប់តំាងពីថ្ងៃសុក្រសប្តាហ៍មុន ហើយចំនួន ៣០០ នាក់ត្រូវបានសម្លាប់
​តំាងពីក្រុមអាយស៊ីស បើកការវាយប្រហារនៅថ្ងៃទី ១០ ខែ កញ្ញា កន្លងមកនេះ ។​